Home ព័ត៌មានជាតិ សន្តិសុខ ក្មេងស្រី ពីរ...

ក្មេងស្រី ពីរ​នាក់ លង់ទឹក​ស្រះ ស្លាប់​ម្នាក់​ម្នាក់ទៀត ជួយសង្គ្រោះ​ទាន់​

ដោយ​: សុខុម / ស្ទឹងត្រែង​: ក្មេងស្រី ពីរ នាក់ បាន​លង់​ទឹកស្រះ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ រីឯ​ម្នាក់ ទៀត បាន​ត្រូវគេ​ឃើញ​ហើយ​ជួយសង្គ្រោះ បាន​ទាន់ពេល​។​

​យោងតាម​របាយការណ៍​របស់ អធិការនគរបាល ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ បាន​បញ្ជាក់ថា ក្មេងស្រី​ពីរ​នាក់ លង់ទឹក បណ្ដាលឱ្យ ស្លាប់​ម្នាក់ និង​ត្រូវបាន​គេ​ជួយសង្គ្រោះ វេលា​ម៉ោង​២ និង​១០​នាទី រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ករណី​នោះ បានកើត​ឡើង​នៅ​ចំណុច ស្រះ​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ ៣០ ម៉ែត្រ ទំហំ ១០ x ២០ និង​ជម្រៅ​ប្រមាណ ៣​ម​. ភូមិ​.​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​ក្មេងស្រី​លង់ទឹក ១.​ឈ្មោះ ធន់ ស្រី​ណា អាយុ ២​ឆ្នាំ សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង និង​២. ឈ្មោះ ស៊ុ លីដា អាយុ ៣​ឆ្នាំ លង់ទឹក បណ្ដាល​ឲ្យ​ស្លាប់ អ្នក​ទាំងពីរ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។ ក្មេងស្រី​ទាំងពីរ​នាក់ បាន​ទៅលេង​ទឹកស្រះ​នៅពេល​គ្មាន នរណាម្នាក់ នៅផ្ទះ​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...