Home ព័ត៌មានជាតិ នយោបាយ ​ថ្ងៃស្អែក​ជា...

​ថ្ងៃស្អែក​ជាការ​ធ្វើតេស្ត​លើក​ទី​៤​និង​ជា​លើកចុងក្រោយ​សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​«៣ វិច្ឆិកា​»​ដែលជា​ដំណាក់កាល​ដ៏​សំខាន់បំផុត​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨ ខែ វិច្ឆិកា​ឆ្នាំ​២០២០​ស្អែក​នេះ​ជា​លើក​ទី ៤ នៃ​ការធ្វើ​តេស្ត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​និង​សម្តេច​ក​ត្តិ​ព្រឹត្តិ​បណ្ឌិត​ព្រមទាំង​រដ្ឋមន្ត្រី​និង​អ្នក​ប៉ះពាល់​ដោយផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ «៣ វិច្ឆិកា​» ចំនួន​ជាង ១,០០០ នាក់​ដែលជា​លើក ចុងក្រោយ​ដើម្បី ប្រាកដថា​អ្នកពាក់ព័ន្ធ​ទាំងអស់​មិនមាន​ឆ្លង​មេរោគ​កូ​វីដ​១៩ នោះទេ​។​

​ការធ្វើ​តេស្ត​លើក​ទី​៤ រក​មេរោគ​កូ​វីដ​១៩ នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រាប់​មន្ត្រីរាជការ​និង​អ្នកសារព័ត៌មាន​ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​នោះ​។ ដោយឡែក​សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន និង មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ត្រូវបាន​ធ្វើតេស្ត​នៅតាម​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន​ក៏ដូចជា​នៅ​សណ្ឋាគារ​សុខា ជាដើម​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​»ទាំងអស់ឱ្យទៅ​ធ្វើតេស្ត​លើក​ទី​៤​នា​ថ្ងៃទី១៨ ខែវិច្ឆិកា ។ លោកស្រី​បាន​គូសបញ្ជាក់ថា​ការធ្វើ​តេស្ត​លើក​ទី​៤​នេះ​ជា​ដំណាក់កាល​ចាំបាច់​បំផុត​ដើម្បីឱ្យ​ប្រាកដថា​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​នេះ​មិនមាន​ឆ្លង​មេរោគ​កូ​វីដ​១៩​។​

​យោងតាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​គិត​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​«៣​វិច្ឆិកា​» ទាំង​ផ្ទាល់​និង​ប្រយោល​សរុប ៣,៩១៨ នាក់​បាន ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ។ក្នុងនោះ​អ្នកធ្វើ​តេស្ត​លើក​ទី​១​ចំនួន ១,៧៤១​នាក់​,​លើក​ទី​២ ចំនួន ៨២៥​នាក់​និង​លើក​ទី​៣ បាន​ចំនួន ១,៣៥២​នាក់ ។ ក្នុងចំណោម​អ្នកធ្វើ តេស្ត​ទាំងអស់នេះ​មានតែ ៤​នាក់​ប៉ុណ្ណោះ​ដែល​រកឃើញ​មាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ។

​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​លោក​សួស យ៉ា​រ៉ា អាយុ​៤៧​ឆ្នាំ​សមាជិក​រដ្ឋសភា​ជា​អ្នកពាក់ព័ន្ធ​ផ្ទាល់​នៅក្នុង​ព្រឹ​ត្ត​ការណ៍​ថ្ងៃ​៣​វិច្ឆិកា និង ​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៣១​ឆ្នាំ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន​បានជា​សះស្បើយ​និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​កាលពី​ថ្ងៃទី ​១៦ ខែវិច្ឆិកា ។​

​ចំពោះ​អ្នក​ឆ្លង​ថ្មី​វិញ​ក្រសួង​ថា​ជា​បុរស​ជនជាតិខ្មែរ​-​អាមេរិកកាំង​អាយុ ៥៦​ឆ្នាំ​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេ រិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន​(​តៃវ៉ាន់​)​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួង​បន្តថា​ចំពោះ​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ចំនួន ១៦៤​នាក់​ដែលមាន​តេស្ត​អវិជ្ជមាន​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំ​នួ​១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មួយចំនួន និង​អនុវិទ្យាល័យ​បុរី​១០០​ខ្នង​ក្នុង​រាជធានី​ភ្នំពេញ​។​

​បើតាម​ក្រសួងសុខាភិបាល​គិត​មកដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ៣០៣​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ២៩១​នាក់និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ១២​នាក់ ។​ជា​ដំណាក់កាល​ចាំបាច់​បំផុត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...