Home ព័ត៌មានជាតិ សង្គម អគ្គនាយក​ស៊ីម...

អគ្គនាយក​ស៊ីម៉ាក​អះអាងថា គ្រាប់មីន​នៅតែ​រកឃើញ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក​បាន​អះអាងថា គ្រាប់មីន​នៅតែ​គ្រោះថ្នាក់​សម្រាប់​កម្ពុជា ។

​នៅលើ​បណ្តាញ​សង្គម លោក ហេង រតនា បាន​អះអាងថា វា​ត្រូវបាន​បន្ត​រកឃើញ​ជា​បន្តបន្ទាប់ នៅ​កន្លែង ជាពិសេស​តំបន់​ដែលជា​អតីត​សមរភូមិ​សម័យ​សង្គ្រាមស៊ីវិល ។​

​លោក​បាន​បន្តទៀតថា ស្ថិតនៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​គ្រាប់មីន ត្រូវបាន​រកឃើញ​នៅពេល​កសិករ ជីករណ្តៅ ដាំចេក​ក្បែរ​ផ្ទះ ។ មីន​នោះ​ជា គ្រាប់មីន​ប្រឆាំង​មនុស្ស តែ​មិន​ចំ​កន្លែង​ផ្ទុះ​។

​លោក​បាន​បន្តទៀតថា នៅ​ថ្ងៃទី ១២ ខែ វិច្ឆិកា ក្រុម​ជំនាញ​បោសសំអាត​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​លេខ​០៨ (ERW#08) ប្រចាំ​ប្រតិ​ប​តិ្ត​ការ​នៅ​កងឯកភាព​ទី​៦ ខេត្តព្រះវិហារ បាន​រុករក ឃើញ​គ្រាប់មីន​គ្រប់​ប្រភេទ​ចំនួន​៣៦​គ្រាប់ គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៩៨​គ្រាប់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular