យុវជន សុខ លឹម​ហេង ជើងឯក​ស្ដេច​អុក​យក្ស​បី​ជំនាន់​

1737
ចែករម្លែក
យុវជន សុខ លឹម​ហេង ក្លាយជា​ជើងឯក​ស្ដេច​អុក​យក្ស​បី​ជំនាន់​

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​ខែមេសា​បន្ទាប់ពី​ជូន​ដំណើរ​និវត្តន៍​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​ទស្សនា​ការប្រកួត​អុក​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ប្រគល់​ពានរង្វាន់​ដល់​អ្នកទទួលបាន​ជ័យលាភី​នៅ​បរិវេណ​ខាងមុខ​ប្រាសាទ​អ្គ​រ​វត្ត​។​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ,​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក សាយ សំ​អាល់ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ។​

បន្ទាប់ពី​ប្រកួត​គ្នា​អស់​ជាច្រើន​ដំណាក់កាល​រួចមក​បាន​រកឃើញ​ជើង​ខ្លាំង​ឈ្មោះ សុខ លឹម​ហេង មាន​វ័យ​១៩​ឆ្នាំ បាន​ក្លាយជា​ជើងឯក​ស្ដេច​អុក​យក្ស​ជំនាន់​ថ្មី ក្រោយ​ផ្ដួល​អតីត​ស្ដេច​អុក​ល្បីឈ្មោះ ឈាវ បូរ៉ា​។ នេះ​ជា​ឆ្នាំ​ទី​បី​ដែល សុខ លឹម​ហេង ក្លាយជា​ជើងឯក​ស្ដេច​អុក​យក្ស​។​

​ជាមួយនឹង​ទទួលបាន​ជ័យលាភី​ជា​ស្ដេច​អុក​យុវជន​សុខ​លឹម​ហេង​ក៏​ទទួលបាន​ទឹកប្រាក់​ចំនួន​២៥០០​ដុល្លារ​ពី​ការប្រកួត​ព្រម​ថវិកា​ចំនួន​២០​លាន​រៀល​ជាការ​ឧបត្ថម្ភ​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​, ទឹកប្រាក់​ចំនួន​១០​លាន​រៀល​ពី​អភិបាលខេត្ត​សៀមរាប​និង​ថវិកា​ចំនួន​២​លាន​រៀល​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​។ សរុប​ទាំងអស់​ចំនួន​៤២​លាន​រៀល​៕​មន​

ពិធី​ប្រកួត​អុក​វគ្គ​ផ្តាច់ព្រ័ត្រ និង​ប្រគល់​ពានរង្វាន់​ដល់​អ្នកទទួលបាន​ជ័យលាភី​(​គូលែន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម