Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បាន​ស្លាប់ ដោយសារ​បើក​ម៉ូតូ រអិល​ខ្សាច់ ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​បែកក្បាល​ស្លាប់​

ដោយ​: សម្បត្តិ / ភ្នំពេញ​: បុរស​ម្នាក់ បាន​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​គាត់ បើក​ម៉ូតូ រអិល​ខ្សាច់ ដួល​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី កិន​បែកក្បាល​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិការ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ទួលសាលា ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ ចង្វារ រាជធានី​ភ្នំពេញ​។​

​បុរសរងគ្រោះ ឈ្មោះ ឆែម វណ្ណា អាយុ​៤៨​ឆ្នាំ មុខរបរ មេការ​សំណង់ ក្នុង​តំបន់ OCIC ស្នាក់​នៅក្នុង​ការដ្ឋាន មាន​ស្រុកកំណើត នៅ​ភូមិ​បារាយ​ខាងលិច ស្រុក​បារាយ ខេត្តព្រៃវែង​។​

​តាម​ប្រភពព័ត៌មាន​ពី ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស រងគ្រោះ បាន​បើក​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១R-៣៤៨២ បានធ្វើ​ដំណើរ តាម​បណ្ដោយ​ផ្លូវ​បេតុង ទួលសាលា ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ល្មម​។ នៅពេល​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង ជា​ប្រភេទ​រថយន្ត​ដឹក​ដី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៨៨១៤ បានធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូ​ូ​វ​បេតុង​ស្រប​ទិសដៅ​គ្នា​។ ស្របពេលនោះ ស្រាប់តែ​ម៉ូតូ​របស់​ជនរងគ្រោះ រអិល​ខ្សាច់ នៅតាម​ចិញ្ចើមផ្លូវ បណ្ដាល​ឨ្យ​ដួល​ចូល​កង់​រថយន្ត​ដឹក​ដី កង់​ក្រោយ​ខាងស្តាំ បណ្ដាល​ឲ្យ​រថយន្ត​កិន​ក្បាល ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​ទំនាក់ ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ រាជធានី​ភ្នំពេញ ឱ្យ​ចុះមក​វាស់វែង យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាមច្បាប់ នៅពេល​ក្រោយ​។ ចំណែក​សាកសព​បាន​ត្រូវ​សមត្ថកិច្ច បានធ្វើ​កំណត់ហេតុ ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ នៅ​ខេត្តព្រៃវែង តាម​ប្រពៃណី​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...