អាជ្ញាធរ​ខណ្ឌ​កំបូល កំពុង​ជួសជុល​ផ្លូវ​ក្រាល​ថ្ម​ម៉ិច ប្រវែង​១៥០០​ម៉ែត្រ នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល​

398

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក សេង គន្ធ អភិបាលរងខណ្ឌ បាន​អញ្ជើញ​ចុះ​ពិនិត្យ សកម្មភាព​ការងារ​របស់​មន្ត្រី​ការិយាល័យ សាធារណការ​ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ​កំបូល កំពុង​ជួសជុល ផ្លូវ​ក្រាល​ថ្ម​ម៉ិច ប្រវែង ១៥០០ ម៉ែត្រ និង​ទទឹង​ប្រវែង ៧ ម៉ែត្រ ស្ថិតនៅ​ភូមិ ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ក្នុងឱកាស​នោះ លោក ឃឹម ស៊ុន​សូ​ដា បាន​បញ្ជាក់ថា ក្រោយ​ទឹកជំនន់ បាន​បំផ្លាញ​កាលពី ពេល​កន្លងទៅ អាជ្ញាធរ​ខណ្ឌ បាន​ដំណើរការ​ជួសជុល ផ្លូវ​ក្រាល​ថ្ម​ម៉ិច នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល​នេះ ដើម្បី​ដោះស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ប្រើប្រាស់ ជា​បណ្តោះអាសន្ន​៕​PC