Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បាន​ស្លាប់ ក្រោយ​បើក​ម៉ូតូ បុក​រថយន្ត​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ហើយ​បន្ទាប់មក បាន​ស្លាប់ ដោយសារ​បុរស​នោះ បាន​បើក​ម៉ូតូ​បុក​រថយន្ត ក្នុងទិសដៅ​ស្របគ្នា នៅវេលា​ម៉ោង​៧​និង ៥០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ក្រៅ​ទីប្រជុំជន ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ឯក បេន សំ​អាត់ អធិការនគរបាល​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ និង​ជា​អ្នកបើក​ម៉ូតូ ឈ្មោះ សាំង វ៉ិ​ត អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្អំ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី វីវ៉ា​ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប ១C. ១៩៩៥ ។​

​នៅ​មុនពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ បានធ្វើ​ដំណើរ​ពី​ទិសខាងកើត ទៅខាង​លិច​ក្នុង​ល្បឿន លឿន សង្ស័យ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។ ពេលមកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​រេ​ចង្កូត ទៅបុក​រថយន្ត​ម៉ាក KAIPRONTIER ពណ៌​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ​២.O ១៨០២ ដែល​ធ្វើ ដំណើរ​ផ្ទុយ​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ បាក់ជើង​ស្តាំ និង​បែកក្បាល រងរបួស​ធ្ងន់ ហើយ​បន្ទាប់មក បាន​បាត់​បង់ជីវិត ខណៈពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...

តុលាការ​សាកសួរ​បុរស​ជនជាត...

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ​...

​ព្រះរាជអាជ្ញា​ខេត្តកំពង់...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

​សមត្ថកិច្ច ឃាត់ខ្លួន​បុរ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...