Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​ម្នាក់...

ស្ត្រី​ម្នាក់ បើករថយន្ត​បុក​ម៉ូតូ បណ្តាល​ឪ្យ​របួស​ពីរ​នាក់​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: យុវជន​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​ដែលមាន​ស្ត្រី​ម្នាក់ បើករថយន្ត ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ហើយ​មក​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង ៨​និង​៥០​នាទី យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ជិត​សាលាខណ្ឌ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ កែង​នឹង​ផ្លូវ​លេខ ១៩៧០ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ រួម​ដំណើរ​នឹង​ស្ត្រី​ម្នាក់ទៀត​បើករថយន្ត​ម៉ាក ហុងដា CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-8617 ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​លេខ ១៩៧០ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​ស៊ុយ​ហ្ស៊ុ​យ​គី និ​ច​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HA-6524 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុងទិសដៅ​ពី​ទិស​ខាងជើង ទៅខាង​ត្បូង ដោយ​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅ បុក​ចំហៀង​ខាងមុខ រថយន្ត​ខាងស្ដាំ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​រងរបួស​ធ្ងន់​។ បន្ទាប់មក រថយន្ត​សង្គ្រោះបន្ទាន់ បាន​ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង យក​ម៉ូតូ និង​រថយន្ត ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...