Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​អតី...

ចាប់ខ្លួន​អតីត​ពិធីករ ភោ សុ​​ផានិត តាម​ដីកា​តុលាការ​រឿងសែកស្អុយ

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈលោក ភោ សុ​ផានិត អតីតពិធីករ​ទូ​រទស្សន៍​​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៦ ខែ វិច្ឆិកា​វេលាម៉ោង​៧​យប់​ដោយ​ជាប់​សង្ស័យ​ចេញ​មូល​ប្ប​ទា​នប​ត្រខ្យល់​(​សែក​ស្អុយ​)​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កម្លាំង ជំនាញ របស់ ការិយាល័យ បាន ស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នៅ ចំណុច ហាង កាហ្វេ អា ម៉ា ហ្សូ ន ផ្លូវ ព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ មិន បំពេញ កាតព្វកិច្ច ចំពោះ ឧបករណ៍ ដែល អាច ជួញដូរ បាន ប្រព្រឹត្ត នៅ រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ តាម ដីកា បង្គាប់ ឲ្យ នាំខ្លួន លេខ ១៣០០” ឃ ១”​ដ . ច . ន ចុះ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ ចេញ ដោយ លោក វ៉ាន់ សែន វិសុទ្ធ ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បញ្ជូនមក ការិយាល័យ ចាត់ការ តាម នីតិវិធី មាន ៖១. ឈ្មោះ ភោ សុ ផានិត ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ​។ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន លេខ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ការិយាល័យ​កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មួយ​ថ្ងៃ​ឆ្លង​ជាង​២២​ម៉ឺន...

​ប្រែ​សម្រួលៈ វាសនា​/​វ៉ា...

យុវជន​ម្នាក់ បើក​ម៉ូតូ មក...

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​...

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ ...