Home ព័ត៌មានអន្តរជាតិ ប៊ិះ​ផ្ទុះ​សង...

ប៊ិះ​ផ្ទុះ​សង្គ្រាម ​​មុន​ជំនួយកា​រឃាត់​ត្រាំ​​កុំអោយ​វាយប្រហារ​លើ​ទីតាំង​នុយគ្លេអ៊ែរ​ធំ​របស់​អ៊ីរ៉ង់​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​យោងតាម​របាយការណ៍​សារព័ត៌មាន​ចំនួន​ពីរ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន​បាន​ពិចារណា​ធ្វើការ​វាយប្រហារ​លើ​ទីតាំង​នុយគ្លេអ៊ែរ​ធំ​របស់​អ៊ីរ៉ង់ មុនពេល​​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ឃាត់​កុំអោយ​ធ្វើ​ដូច្នេះ​។​

​យោង​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​អាម៉េរិក​៤​នាក់ កាសែត​New York Times​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា​នេះ​ថា​លោក​ត្រាំ​បាន​សួរ ជំនួយការ​សន្តិសុខ​ជាតិ​ជាន់ខ្ពស់ៗ​រួម​មាន​អនុប្រធានា​​ធិបតី ម៉ៃ ផេ​នស៍ រដ្ឋមន្ត្រីការបរទេស ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី គ្រីស្តូហ្វើ ស៊ី មី​ល​លឺ និង​នាយសេនាធិការ​ចំរុះ ម៉ាក មី​ល​លី​អំពី​ការវាយប្រហារ​ដែល​អាច​កើតមាន​នេះ​នៅ​ជំនួប​ក្នុង​វិមាន​ពង​​ក្រពើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​។​

​ប្រធានាធិបតី ត្រាំ បាន​សួរ​ជំនួយការ​លោក​អំពី​ការវាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ធាតុ​នុគ្លេអ៊ែរ​រប់​អ៊ីរ៉ង់ តែ​ពួកគេ​បាន​ជំទាស់​

ជំនួយការ​សន្តិសុខ​ជាតិ​ជាន់ខ្ពស់ៗ​រួម​មាន​អនុប្រធានា​​ធិបតី ម៉ៃ ផេ​នស៍ (ឆ្វេងលើ)រដ្ឋមន្ត្រីការបរទេស ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី គ្រីស្តូហ្វើ ស៊ី មី​ល​លឺ(ស្តាំក្រោម) និង​នាយសេនាធិការ​ចំរុះ ម៉ាក មី​ល​លី​

​ជំនួប​នេះ​ត្រូវបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយពី​ក្រុមអធិការកិច្ច​អន្តរជាតិ ជូនដំណឹង​ទៅ​សមាជិក​អង្គការសហប្រជាជាតិ​ថា អ៊ីរ៉ង់​បាន​បង្កើន​ស្តុក​សារធាតុ​នុយគ្លេអ៊ែរ​យ៉ាងច្រើន​។​

New York Times​បាន​និយាយថា​ពួក​ជំនួយការ​បាន​ព្យាយាម​ពន្យល់​អោយ​ត្រាំ​ដកខ្លួន​ចេញពី​ការវាយប្រហារ​អ៊ីរ៉ង់ ដោយ​ព្រមាន​ថា​ចំណាត់ការ​គំហុក​ដូច្នេះ​អាច​នឹង​បង្ក​អោយមាន​ជម្លោះ​ធំ​ឡើង​​មួយ​ជាមួយ​អ៊ីរ៉ង់​។​

​គេ​ថា ការវាយប្រហារ​ណាមួយ ទោះជា​ដោយ​កាំជ្រួច​ឬ អ៊ិន​ធឺ​ណែ​ត វា​ទំនងជា​ផ្តោត​លើ​រោងចក្រ​ចម្រាញ់​សារធាតុ​នុយគ្លេអ៊ែរ​ធំ​របស់​អ៊ីរ៉ង់​ឈ្មោះ​Natanz​។​

​ប្រភព​ដាច់ដោយឡែក​មួយ​ទៀត​បា​ន​បញ្ជាក់​អំពី​អំណះអំណាង​របស់​Times​ដោយ​និយាយថា « ត្រាំ​បាន​សួរ​អំពី​ជំរើស​។​ពួកគេ​បាន​ផ្តល់អោយ​លោក​នូវ​សេណា​រី​យ៉ូនេះ និង​នៅ​ទីបំផុត​លោក​ប្រធានាធិបតី​​សំរេច​មិន​ទៅមុខទៀត គឺ​មិន​វ៉ៃ​អ៊ីរ៉ង់​។​

​សូមបញ្ជាក់​ថា អង្គការ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ដែលជា​អង្គការ​ឃ្លាំមើល​មួយ​របស់​សហប្រជាជាតិ កាលពី​ថ្ងៃ​ពុធ​មុន​បាន​រាយការណ៍​នៅក្នុង​ឯការ​ម្ងាត់​របស់ខ្លួន​ថា ស្តុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​​របស់​អ៊ីរ៉ង់ ឥឡូវ​ធំ​ជាង​ដល់​ទៅ​១២​ដង​លើស​ការ​កំហិត​ក្រោម​កិច្ច​ព្រមព្រៀង​នុយគ្លេអ៊ែ​ររប់​អ៊ីរ៉ង់​ជាមួយ​អន្តរជាតិ​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​០២​វិច្ឆិកា​ថា អ៊ីរ៉ង់​បាន​បង្កើន​ស្តុក​សា​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​២.៤៤២,៩​គីឡូក្រាម កើន​ពី​ចំនួន​២.១០៥,៤​គីឡូក្រាម​ដែល​គេ​រាយការណ៍​កាលពី​ថ្ងៃ​៥​សីហា​។​

​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​ឆ្នាំ​២០១៥​នេះ ត្រូវបាន​អ៊ីរ៉ង់​ចុះហត្ថលេខា​ជាមួយ​អាម៉េរិក អាឡឺម៉ង់ បារាំង អង់គ្លេស ចិន​និង​រុស្ស៊ី ដើម្បី​អនុញ្ញាត​អោយ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​រក្សាទុក​អ៊ុយ​រ៉ា​ញ៉ូម​ត្រឹម​​តែ​២០២,៨​គីឡូក្រាម​។​

​របាយការណ៍​ក៏បាន​និយាយថា អ៊ីរ៉ង់​បាន​បន្ត​ចម្រាញ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​សុទ្ធ​កើន​ដល់​៤,៥​ភាគរយ ខ្ពស់​ជាង​មុន​៣,៦៧​ភាគរយ​ដែល​ត្រូវបាន​អនុញ្ញាត​នៅក្រោយ​កិច្ចព្រមព្រៀង​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...