WHO ៖ ពិភពលោក​មិនត្រូវ​ធ្វេសប្រហែស​ក្រោយ​ដំណឹង​វ៉ាក់សាំង​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហ្ស៊ឺ​ណេវ ៖ អង្គការ​សុខភាព​ពិភពលោក (WHO) ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន Moderna ដែល​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ (១៦ វិច្ឆិកា​) ថា​វ៉ាក់សាំង​ពិសោធន៍​របស់​ខ្លួន​​បង្ហាញ​ប្រសិទ្ធភាព ៩៤,៥ ភាគរយ ប៉ុន្តែ​និយាយថា “​សំណួរ​ជា​ច្រើន​” នៅតែមាន ហើយ​វា​មិនមែន​ជា​ពេលវេលា​សម្រាប់​ការ​ធ្វេសប្រហែស​នោះ​ទេ​។​

​មន្ត្រី​អង្គការ WHO និយាយថា​មានតែ​វ៉ាក់សាំង​ក្នុង​ចំនួន​កំណត់​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​បាន​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ សម្រាប់​ប្រជាជន​ទូទៅ ក្រៅ​ពី​បុគ្គលិក​សុខាភិបាល​អាទិភាព​។​

​លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​”​ខណៈពេល​ដែល​យើង​បន្ត​ទទួល​បាន​ព័ត៌មាន​លើកទឹកចិត្ត​អំពី​វ៉ាក់សាំង​កូវី​ដ​១៩​ហើយ​នៅតែ​មាន​សុទិដ្ឋិនិយម​យ៉ាង​ប្រុងប្រយ័ត្ន​អំពី​សក្តានុពល​នៃ​ឧបករណ៍​ថ្មីៗ​ដែល​នឹង​ចាប់ផ្តើម​មក​ដល់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ឥឡូវ​នេះ​យើង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នូវ​ករណី​កូវី​ដដែល​យើង​ឃើញ​នៅក្នុង​ប្រទេស​មួយចំនួន ជាពិសេស​នៅ​អឺរ៉ុប​និង​អាម៉េរិក​”​។​

​វា​ជា​ការកត់សម្គាល់​នូវ​ការវិលត្រឡប់​របស់​គាត់​ទៅកាន់​ទីភ្នាក់ងារ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្រោយពី​ការធ្វើ​ចត្តា​ឡី​ស័ក បន្ទាប់ពី​បាន​ប៉ះពាល់​នឹង​វីរុស​កូរ៉ូណា​កាលពី ១៧ ថ្ងៃមុន​។ ​លោកតេ​ត្រូស​និយាយថា​គាត់​មិន​មាន​រោគសញ្ញា​អ្វី​ទេ​ហើយ​គាត់​មិនចាំបាច់​ធ្វើ​តេស្ត​ដែរ​។​

​ក្រុមហ៊ុន​ឱសថ​អាម៉េរិក Moderna Inc បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា វ៉ាក់សាំង​ពិសោធន៍​របស់​ក្រុមហ៊ុន​មាន​ប្រសិទ្ធភាព ៩៤,៥ ភាគរយ​ក្នុង​ការ​ការពារកូ​វីដ​១៩​ដោយ​ផ្អែក​លើ​ទិន្នន័យ​បណ្តោះអាសន្ន​​ពី​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ ដោយ​ក្លាយជា​ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក​ទី ២ ដែល​រាយការណ៍​ពី​លទ្ធផល​លើស​ពី​ការរំពឹងទុក​។​

​រួមគ្នា​ជាមួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer Inc ដែល​មាន​ប្រសិទ្ធភាព​ជាង ៩០​ភាគរយ​និង​រង់ចាំ​ទិន្នន័យ​សុវត្ថិភាព​និង​ការត្រួតពិនិត្យ​បទ​ប្បញ្ញត្តិ​បន្ថែមទៀត​សហរដ្ឋ​អាម៉េរិក​អាច​មាន​វ៉ាក់សាំង​​ចំនួន​ពីរ​ដែល​ត្រូវបាន​អនុញ្ញាត​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​ក្នុង​ខែធ្នូ​ជាមួយនឹង​វ៉ាក់សាំង​ចំនួន ៦០ លាន​ដូ​សអាច​រកបាន​ក្នុង​ឆ្នាំនេះ​៕

​បុគ្គលិក​ពេទ្យ​យក​សំណាក​ពី​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​ហា​វ៉ា​ណា ប្រទេស​គុយបា កាលពី​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...