Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាកាសចរ​ស៊ីវិ...

អាកាសចរ​ស៊ីវិល​កម្ពុជា រៀបរាប់​ពី​ការធ្លាក់ចុះ យ៉ាងគំហុក​ដោយសា​រវិ​ប​ត្តិ​កូ​វីដ ១៩

ដោយ​: ពៅ​និមល / ភ្នំពេញ​: ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺឆ្លង​កូ​វីដ ១៩ បានធ្វើឱ្យ​ប៉ះពាល់ ជាខ្លាំង ដល់​វិស័យ​នានា​ទូទាំង​សកលលោក ក្នុងនោះ វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុជា​បាន បង្ហាញ​ពី​ការធ្លាក់ចុះ យ៉ាងច្រើន មកពី​កត្តា​មេរោគ​នេះ រួមមាន ការធ្លាក់ចុះ​អ្នកធ្វើដំណើរ ក្រុមហ៊ុន​ទេសចរណ៍ និង​ផ្នែក​ពាណិជ្ជកម្ម ជាដើម​។​

​នៅក្នុង​របាយការណ៍ ពី​ផលប៉ះពាល់​ជាស​កល (​ពិភពលោក​) នៃ​កូ​វីដ ១៩ ដល់​វិស័យ​អាកាស ចរណ៍​ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​រៀបរាប់ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ចរាចរណ៍​អ្នកដំណើរ​តាមផ្លូវ​អាកាស ការធ្លាក់ចុះ​ជាស​កល នៃ​អ្នកដំណើរ​ទាំង​អន្តរជាតិ និង​ក្នុងស្រុក​ពី ៥៩ ភាគរយ ទៅ ៦០ ភាគរយ ក្នុង​ឆ្នាំ​២០២០ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ (by ICAO)​។​

​អាកាសយានដ្ឋាន តាម​ការប៉ានស្មាន នៃ​ការខាតបង់ ប្រមាណ​ជាង ៦០ ភាគរយ ទៅ ៦១ ភាគរយ នៃ​ចំនួន​ចរាចរណ៍​អ្នកដំណើរ ឬ​ច្រើនជាង ១០៤.៥ ពាន់​លាន​ដុល្លារ​នៃ​ចំណូល​អាកាស យានដ្ឋាន ក្នុង​ឆ្នាំ​២០២០ បើ​ធៀប​ទៅនឹង​សកម្មភាព​អាជីវកម្ម​ធម្មតា (by ACI)​។ ក្រុមហ៊ុន​អាកាស ចរណ៍ ការធ្លាក់ចុះ ៥៤.៧ ភាគរយ នៃ​ចំណូល​អ្នកដំណើរ​-​គីឡូម៉ែត្រ (PRKs Revenue Passenger Kilometres ទាំង​អន្តរជាតិ និង​ក្នុងស្រុក​) នៅ​ឆ្នាំ​២០២០ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១៩ (by IATA)​។ រីឯ វិស័យ​ទេសចរណ៍ ការធ្លាក់ចុះ នៃ​ចំណូល​ទេសចរណ៍​អន្តរជាតិ ពី ៩១០ ទៅ ១.១៧០ ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០ បើ​ធៀប​ទៅនឹង​ចំណូល​ដែល​ទទួលបាន​ចំនួន ១,៥ លាន​លាន​ដុល្លារ (Trillion) ក្នុង​ឆ្នាំ​២០១៩ ជាមួយនឹង​ការ​រឹតបន្តឹង ១០០ ភាគរយ​នៃ​ការធ្វើការ ទូទាំង​ពិភពលោក (by UNWTO)​។ ដោយឡែក ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ទូទាំង​ពិភពលោក ធ្លាក់ចុះ ៩,២​ភាគរយ ក្នុង​ឆ្នាំ​២០២០ ធៀប​ទៅនឹង​ឆ្នាំ​២០១៩ (by WTO)​។​

​អាកាសចរ​ស៊ីវិល​កម្ពុជា បានបញ្ជាក់​ទៀតថា សេដ្ឋកិច្ច​សកល តាម​ការ​ព្យាករ ធ្លាក់ចុះ​ចំនួន​ពី -៤.៤​ភាគរយ ទៅ ៥.២ ភាគរយ នៃ​ផលិតផល​សរុប ពិភពលោក (World GDP) នៅ​ឆ្នាំ​២០២០ ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០០៨-២០០៩ ទៅទៀត (by IMF and World Bank​។ គួររម្លឹកថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា ទទួលបាន​អ្នកដំណើរ​តាមផ្លូវ​អាកាស ចេញ​-​ចូល សរុប​ប្រមាណ​ជាង ១១ លាន​នាក់ មកពី​បណ្ដា​គ្រប់​ប្រទេស​នានា លើ​សកលលោក ជាមួយនឹង​អត្រាកំណើន ១៣ ភាគរយ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular