Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ​ឆាបឆ...

អគ្គិភ័យ​ឆាបឆេះ​រោង​តូចៗ​ចំនួន​៥ ត្រូវ​ក្រុម​សង្គ្រោះ​ជួយ​ពន្លត់​ទាន់ពេល

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​រោង​តូចៗ​ចំនួន​៥ ទាំងស្រុង ស្ថិតក្នុង​ដី​ឡូ​តិ៍​មួយកន្លែង ក្រុមទី​១ ភូមិ​សន្សំ​កុសល​៦ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ដែលមាន​ម្ចាស់​ដី​ឈ្មោះ អ៊ឹម សារឿន ជួល​ទៅ​ឲ្យ​ឈ្មោះ ឆាង ហួ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ប្រក​បរបរ រើស​អេតចាយ​។​

​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះដែរ ក៏មាន​វត្តមាន​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ ហើយ​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ៦​គ្រឿង រថយន្ត​ពន្លត់​ន​អគ្គិភ័យ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ៣​គ្រឿង បាន​ចុះ​មកជួយ​អន្តរាគមន៍ បាញ់​ទឹក​ទប់ស្កាត់​ករណី​អគ្គិភ័យ​នេះ​ផងដែរ ដោយបាន​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង ១​រសៀល នា​ថ្ងៃ​ដដែល​នេះ ដោយ​ប្រើប្រាស់​រយៈពេល ១​ម៉ោង ក្នុងការ​អន្តរាគមន៍​។ ក្នុង​ការចុះ​អន្តរាគមន៍​នេះដែរ បាន​ប្រើប្រាស់ រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អស់​ចំនួន ៣​គ្រឿង​។​

​ក្នុងនោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ សូម​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ពេលចេញ​ក្រៅ​ផ្ទះ កុំ​ភ្លេច​បិទ​ប៉ា​រ៉ែត​ភ្លើង ពន្លត់ភ្លើង​ធូប ភ្លើងទាន ជាមុនសិន ទើប​អាច​ចេញពីផ្ទះ​ទៅបាន ដោយ​មិនមាន​ការព្រួយបារម្ភ​រឿង​អគ្គិភ័យ​នេះ​តទៅទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...