Home ព័ត៌មានជាតិ សន្តិសុខ តុលាការ កំពុង...

តុលាការ កំពុង​សាកសួរ អតីត​ពិធីករ​ទូរទស្សន៍ ប៉ុស្តិ​លេខ​៣ ចេញ​សែក​អត់លុយ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ រហូតមកដល់ រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា នេះ លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ អតីត​ពិធីករ​ទូរ​ទ្ទស្សន៍ ប៉ុស្តិ​លេខ​៣ ពាក់ព័ន្ធ​បទល្មើស ចេញ​សែក​គ្មាន​ប្រាក់ អោយ​ម្ចាស់បំណុល ។​

​ការចាប់ខ្លួន​នេះ ធ្វើ​នៅ​ចំណុច​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូន ពេញ រាជធានី​ភ្នំពេញ ពីបទ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ ១៣០០ «​ឃ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ​។​

​អតីត​ពិធីករ ដែល​ត្រូវបាន​ចាប់ខ្លួន មានឈ្មោះ ភោ សុ​ផានិត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ ពាណិជ្ជករ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...