Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​ស៊ី​ទ...

​រថយន្ត​ស៊ី​ទែន​ដឹក​ហ្គាស​បុក​រះ​ម៉ូតូនិង​រថយន្ត​បណ្តាលឲ្យស្លាប់​ម្នាក់ របួស​ពីរ​នាក់​

ដោយៈ ចាន់តូ-សម្បត្តិ / ភ្នំពេញៈ បុរស​ម្នាក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ពោះធំ ពីរ​នាក់​ទៀត រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ស៊ីទែន​ដឹក​ហ្គាស បើក​បុក​រះ​ម៉ូតូ ចំនួន ៥ គ្រឿង និង​រថយន្ត​តូយ៉ូតាមួយគ្រឿង​ទៀត ដែលកំពុង​ឈប់​ភ្លើងស្តុប កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​តាមផ្លូវ​ហាណូយ ចំណុច​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

ទិដ្ឋភាពនៅកន្លែងកើតហេតុ

ទិដ្ឋភាពនៅកន្លែងកើតហេតុ

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ បុរសរងគ្រោះ ស្លាប់​នៅ​កន្លែងកើតហេតុ ឈ្មោះ យិន វ៉េ​ត អាយុ​៤៧​ឆ្នាំ មុខរបរ ជា​កម្មករ​ដឹក​កញ្ចក់ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្ញូ​ង​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បង្ក​ម៉ាកហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-4913 ។ជា​រថយន្ត​ដឹក​ហ្គាស បើកបរ​តាម​បណ្តោយ ផ្លូវ​ហាណូយ ពី​ទិស​ខាងជើង ទៅខាង​ត្បូង លុះដល់​ចំណុចកើតហេតុ ជ្រុល​ទៅបុក​ពីក្រោយរថយន្ត​តូយ៉ូតា ព្រុស ពណ៌​ខៀវ ពាក់​ផ្លាក​លេខ ភ្នំពេញ 2BI-0032 រុញ​ផ្ទប់​នឹង​ម៉ូតូ​រ៉ឺម៉ក កំពុង​ឈប់​ភ្លើងស្តុបនិង​បន្ត​ទៅបុក​រះ​ម៉ូតូ​រ៉ឺម៉ក​ដឹក​កញ្ចក់ ម៉ូតូ​លក់​ពោត​ស្ងោរ ម៉ូតូ​លក់​លៀស​ហាល ម៉ូតូ​លក់​គ្រឿង​ម្ជូរ ដែល​ចត​លក់​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​ពោះធំ ជាក​ម្មការិនី រោងចក្រ ពីរ​នាក់ រងរបួស​ធ្ងន់ ហើយ​អ្នករងរបួស​នោះ ត្រូវបាន​ដឹកបញ្ជូន ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​ដឹក​កញ្ចក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

តៃកុងឡានដឹកហ្គាសដែលបង្កគ្រោះថ្នាក់

រថយន្តដឹកហ្គាសដែលបង្កហេតុ

​ក្រោយពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​ប្រចាំ​គោលដៅ ២៤​ម៉ោង ក្បែរ​នោះ បាន​ឃាត់ខ្លួន អ្នកបើកបរ រថយន្ត​បង្ក ហើយ​នគរបាល​ជំនាញ បាន​ចុះទៅពិនិត្យ វាស់វែង រួច​ប្រមូល​សម្ភារ​ពាក់ព័ន្ធ រួមទាំង​អ្នកបើកបរ រថយន្ត​បង្ក​ផង ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...