Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋបាល​ព្រៃឈ...

រដ្ឋបាល​ព្រៃឈើ​និង​បរិស្ថានៈ មិនមាន​កាប់​ឈើ​ដោយ​ក្រុមហ៊ុន​នៅ​ព្រៃ​ឡង់​ព្រះ​វិហារ​, កំពង់ធំ​ឡើយ​

ដោយៈ​ភ្នំ​ស្វាយ​/​កំពង់ធំៈមន្រ្តីរដ្ឋបាល​ព្រៃឈើ​និង​បរិស្ថាន​បដិសេធថា មិនមាន​កាប់​ឈើ​ដោយ​ក្រុមហ៊ុន​នៅ​ព្រៃ​ឡង់​ព្រះ​ហារ​, កំពង់ធំ​ឡើយ​។ការបដិសេធ​នឹង​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​និង​ក្នុងស្រុក​នោះ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​រង​ការចោទប្រកាន់​កាលពី​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​នេះ​បើ​យោង​ប្រភពព័ត៌មាន​ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា ។​

សកម្មភាពក្រុមការងារចុះពិនិត្យនៅតំបន់រងការចោទប្រកាន់(រូបថតក្រុមការងារ)

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​វៀង​បាន​ដឹកនាំ​មន្ត្រី​ផ្នែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង​ដោយ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់​បឹង​ពែរ​គណៈកម្មការ​សហគម​ន៍​តំបន់ការពារធម្មជាតិ​បង្ក​ន​សែន​ជ័យ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុករ​វៀង​តំណាង​ក្រុមហ៊ុន​ដោយ​ដឹកនាំ​ដោយ​លោក​មុយ​វុន​អភិបាលស្រុក​រវៀង​បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​គល់​ដើមឈើ​ដែល​បាន​កាត់​ប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​ក្រុមហ៊ុន ម៉ាឃ​ល​ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​)​ស្ថិតក្នុង​ភូមិ​បង្ក​ន ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​។​
​របាយការណ៍​បាន​បន្តថា ក្រុមការងារ​បាន​ចុះ​ជាក់ស្តែង​ដល់ទី​តាំង​ចំនួន​បី​កន្លែង​(​ទីតាំង​ដែល​ក្រុម​សារព័ត៌មាន បាន​ផ្សព្វផ្សាយ​ថា កាប់​ឈើ​ពី​ព្រៃ​ឡង់ និង​សហគម​ន៏​តំបន់​ការពារ​)​។
មន្ត្រី​ការិយាល័យ​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់​បឹង​ពែរ​និង​ប្រធាន​គណៈកម្មការ​សហគម​ន៍​តំបន់ការពារធម្មជាតិ​បង្ក​ន​សែន​ជ័យ បានបញ្ជាក់ និង​បំភ្លឺថា គ្មាន​ការកាប់​ដើមឈើ​ចេញពី​ព្រៃ​ឡង់ និង​សហ​គន៍​តំបន់ការពារធម្មជាតិ​ទេ​ដោយឡែក​តំណាង ក្រុមហ៊ុន​ក៏បាន​បំភ្លឺ​ដែរ​ថា មិន​ពិត​ដូច​ការចុះផ្សាយ​របស់​ក្រុម​សារព័ត៌មាន​ឡើយ​។​ផ្អែក​តាម​លទ្ធផល​ការ វិភាគ ដើមឈើ​ដែល​បាន​កាប់​ដកហូត​ស្ថិតក្នុង​ទីតាំង​ក្រុមហ៊ុន មិន​ពិត​ដូច​ការចុះផ្សាយ​របស់​ក្រុម​សារព័ត៌មាន​នោះទេ​។​

​សូម​រំលឹកថា សារព័ត៌មាន​នានា​បាន​យោងតាម​ការរៀបរាប់រ​បស់​សកម្មជន​បរិស្ថាន សមាជិក​សហគមន៍​ការពារ​ព្រៃឈើ បានបញ្ជាក់​និង​ផ្សាយ​ថា មាន​ក្រុមហ៊ុន ចំនួន​បី​នៅតែ បន្តសកម្មភាព កាប់ ឈើ នៅ តំបន់ ដែន ជម្រកសត្វព្រៃឡង់ និង ឈើ មូល​ធំៗ ដុះ​តាម ស្រែចម្ការ របស់ ពលរដ្ឋនៅ ជាប់​ព្រៃ​ឡង់ក្នុងខេត្តព្រះវិហារ។

សកម្មភាពក្រុមការងារចុះពិនិត្យនៅតំបន់រងការចោទប្រកាន់(រូបថតក្រុមការងារ)

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ចាត់ ទុក និង​វាយតម្លៃថា សកម្មជន​បរិស្ថាន ក៏​ដូច​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​មានការ ការ យល់ ច្រឡំ និង បំផ្លើស ព័ត៌មាន ។ លោក​ទទួល​ព័ត៌មាន​ពី​មន្ត្រី ហើយ​អះអាងថា គំនរ ឈើ ដែល សកម្មជន បរិស្ថាន រក ឃើញ នោះ ជា ឈើ ដែល ក្រុមហ៊ុន ប្រមូល​ផល ក្នុង​អនុតំបន់​ចំនួន ៤ ទីតាំង ផ្សេងៗ គ្នា ក្នុង បរិវេណ ដី​សម្បទាន​សេដ្ឋកិច្ច របស់ ក្រុមហ៊ុន ភី​អ៊ី​ន​ធី​។ លោក​ថា គ្មាន ការ កាប់ និង ជញ្ជូន ឈើ ចេញពី តំបន់ ព្រៃ ឡង់ ចូល ក្រុមហ៊ុន ទេ ព្រោះ មន្ត្រី ឧ​ទ្យា​នុ​រក្ស បាន ដើរ ល្បាត យ៉ាង ហ្មត់ចត់​ណាស់ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...