ដោយៈញ៉ែមសុផល/ភ្នំពេញៈ ក្រសួងទេសចរណ៍នៅថ្ងៃ១៧វិច្ឆិកានេះ បានប្រកាសជ្រើសរើសយុវជនចូលសិក្សាឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS។
ការសិក្សានេះ ជាកិច្ចសហការរវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Alliance Plus Solution ចាប់ពីខែធ្នូ ឆ្នាំ២០២០តទៅ។
សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញពិតប្រាកដក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ព្រមទាំងទទួលបានឱកាសការងារលើជំនាញកក់សំបុត្រយន្តហោះ កក់សេវាកម្មស្នាក់នៅ ហូបចុក រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មកម្សាន្តនានាក្នុង និងក្រៅប្រទេសតាមប្រព័ន្ធ AMADEUS។
សូមអានពត៌មានលម្អិតក្នុងសេចក្តីប្រកាសពត៌មានខាងក្រោម៖