Home ប្លែកៗ កាត់​តម្រឹម​ដ...

កាត់​តម្រឹម​ដំណាំ​ចេញ​ជា​រាង​លិង្គ​យក្ស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​!

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​កាណាដា ៖ កសិករ​ជនជាតិ​កាណាដា​ម្នាក់​បាន​កាត់​តម្រឹម​ចម្ការ​របស់​គាត់​ចេញ​ជា​រាង​លិង្គ​យក្ស ដែល​អាច​មើលឃើញ​នៅ​លើ​ផែនទី​ហ្គូ​ហ្គោល (Google Maps)​ដែល​ប្រ​​មូល​រូបភាព​ជាមួយ​ផ្កាយរណប​នៅ​ចម្ងាយ​ជាង ៣៥.៤០០ គីឡូម៉ែត្រ​ពី​លើ​ផ្ទៃ​ផែនដី​។​

​អ្នកស្រុក​កោះព្រីន​អេ​ដវ៉ា​ដ ឈ្មោះ ជេ​មី រី​ច​ដើម​ឡើយ​បាន​កាត់​តម្រឹម​ចម្ការ​សណ្តែកសៀង​របស់​គាត់​ទៅ​ជា​រាង​រង្វង់​ប្រហែល​មួយ​ឆ្នាំ​កន្លះ​មុន​។​បន្ទាប់ពី​គាត់​បាន​បន្ថែម​បន្ទាត់​ត្រង់​ដូច្នេះ​គាត់​អាច​បើក​​ឡាន​ត្រង់​ដោយ​ផ្ទាល់​ទៅ​ចម្ការ មិត្ត​ម្នាក់​ក៏​បបួល​ឱ្យ​គាត់​ប្រែ​វា​ទៅ​ជា​រាង “​លិង្គ​យក្ស​”​។​

​លោក​រី​ច​បាន​ប្រាប់​ទូរទស្សន៍ CBC ថា “​ខ្ញុំ​និយាយថា ហេតុ​អ្វី​ថា​ធ្វើ​មិន​បាន​។ ខ្ញុំ​ទទួល​យក​ការ​បបួល​នេះ ហើយ​ខ្ញុំ​បាន​ធ្វើ​វា​ចេញ​មែន​”​។​

​លោក​រី​ច​បាន​បន្ថែមថា លិង្គ​ប្រវែង ២៤៤ ម៉ែត្រ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការតវ៉ា​ប្រឆាំង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ហេតុនេះហើយ​ទើប​វា​ចង្អុល​ទៅរក​ទីក្រុង​អូត​តា​វ៉ា ដែល​ជា​រដ្ឋធានី​របស់​កាណាដា​៕

​លិង្គ​យក្ស​របស់​លោក​រី​ច​អាច​មើលឃើញ​នៅលើ​ផែនទី​ហ្គូ​ហ្គោល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...