រដ្ឋាភិបាល​ថៃ​ជួយ​កម្ពុជា​រឿង​គ្រោះទឹកជំនន់​

ដោយៈ ជា​សីហៈ​/​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ថៃ បានផ្តល់​ថវិកា ៣​ម៉ឺន​ដុល្លារ​អាមេរិក ដល់​រាជ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ចូលរួម ចំណែក​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​រងគ្រោះ​ធម្មជាតិ​ដោយ​ជំនន់​ទឹកភ្លៀង​។

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា ការផ្តល់​ថវិកា​នេះ​បង្ហាញ​ពីស​មាន ចិត្ត​របស់​រាជរដ្ឋាភិបាល​ថៃ​ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា និង​ជាការ​បង្ហាញឱ្យឃើញ នូវ​ការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ផងដែរ​។​

​លោក ផាន​យ៉ា​រ៉ា​ក ភុល​ធូប ( Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន ប្រគល់ជូន នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​អតីតយុទ្ធជន ស្ថិតនៅ​ឃុំ គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...