ស្អី​គេ ជឿ​អត់​ញ៉ាំ​ស៊ុត​តែ​មួយ​ថ្ងៃ​មួយ​គ្រាប់​បង្កើន​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​៦០​ភាគរយ​?!

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការ​ញ៉ាំ​ស៊ុត​តែ​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​បង្កើន​ហានិភ័យ​របស់​អ្នក​ក្នុង​ការវិវត្ត​ទៅរក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ រហូតដល់ ៦០ ភាគរយ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី ដែល​សិក្សា​លើ​សំណាក​មនុស្សពេញវ័យ​ជនជាតិ​ចិន​ចំនួន ៨.៥៤៥​នាក់​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ការបរិភោគ​ស៊ុត​កម្រិត​ខ្ពស់​និង​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​​ចំពោះ​មនុស្ស​ពេញវ័យ​ជនជាតិ​ចិន​។​

​ស៊ុតមាន​ប្រយោជន៍​ល្អ​និង​មាន​ជីវជាតិ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ថា​ជា​អាហារសម្រន់​មាន​សុខភាព​ល្អ​នៅ​គ្រប់​ទីកន្លែង​ក្នុង​លោក ប៉ុន្តែ​ជា​សំណួរ​ដ៏​ពិបាក​បំផុត​សម្រាប់​អ្នក​ស្រាវជ្រាវ​អំពី​ជំងឺ​ទឹកនោម​ផ្អែម​។​

​ការសិក្សា​មុនៗ​បានចង្អុលបង្ហាញ​ថា ការបរិភោគ​ស៊ុត​ពិតជា​អាច​ទប់ស្កាត់​មិន​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម ដោយ​កញែក​ស្មុគស្មាញ​លើ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​។​

​ការស្រាវជ្រាវ​ថ្មី​នេះ​បាន​បង្ហាញថា ការ​ទទួលទាន​ស៊ុត​ជាប្រចាំ​ក្នុង​មួយថ្ងៃ មិន​ថា​ឆា ចៀន ឬ​ស្ងោ នឹង​ធ្វើឱ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម ដែល​កើតឡើង​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ខ្ពស់​ពេក​។​

​វេជ្ជបណ្ឌិត​មីង លី នៃ​សាកលវិទ្យាល័យ​អូស្ត្រាលី​ខាងត្បូង និយាយថា “​របប​អាហារ​គឺជា​កត្តា​មួយ​ដែល​គេ​ដឹងថា​អាច​ផ្លាស់ប្តូរ​បាន ដែល​រួមចំណែក​ដល់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដូច្នេះ​ការយល់ដឹង​អំពី​​កត្តា​របប​អាហារ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការរីក​រាលដាល​នៃ​ជំងឺ គឺ មាន​សារៈសំខាន់​”​។​

“​ខណៈពេល​ដែល​ការផ្សារភ្ជាប់​គ្នា​រវាង​ការបរិភោគ​ស៊ុត​និង​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវបាន​ពិភាក្សា​វែកញែក​គ្នា​ញឹកញាប់​ការស្រាវជ្រាវ​នេះ​មាន​គោលបំណង​វាយតម្លៃ​ពី​ការ​ទទួលទាន​ស៊ុត​រយៈពេល​វែង​និង​ហា​​និភ័យ​នៃ​ការវិវត្តទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម​”​។​

​យោង​តាម​លោក​លី ការសិក្សា​នេះ​គឺ​ផ្តោត​ជាពិសេស​ទៅលើ​ប្រជាជន​នៅ​ប្រទេស​ចិន ដែល​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​របប​អាហារ​បែប​ប្រពៃណី​ដែលមាន​គ្រាប់​ធញ្ញជាតិ​និង​បន្លែ​ទៅរក​របប​អាហារ​កែច្នៃ ដែល​រួមមាន​សាច់ អាហារសម្រន់ និង​ស៊ុត​ច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...