Home ព័ត៌មានជាតិ សន្តិសុខ ចាប់​រថយន្ត​ដ...

ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៣២​គ្រឿង នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម

ដោយៈ​សុផល​/​ភ្នំពេញ​៖ រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៣២​គ្រឿង​បាន​ត្រូវ​ឃាត់​ត្រួត ពិនិត្យ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦០ ក្នុងភូមិ​សាស្ត្រ​ភូមិ​រំដួល ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​យប់​ថ្ងៃទី ១៦​វិច្ឆិកា បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ កម្រិត​កំណត់ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង ក្រុមការងារ​ជញ្ជីង​ចល័ត និង អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​រថយន្ត​ដឹកស្រូវ ដំឡូង ចំណី​សត្វ ស្វាយ និង​ជ័រកៅស៊ូ ចំនួន​៣២​គ្រឿង ដោយបាន​រកឃើញ​រថ​យន្ត​ចំនួន ២៩​គ្រឿង ផ្ទុក​លើស​ទម្ងន់ កម្រិត​កំណត់ ក្នុងនោះ​រថយន្ត​ចំនួន ២៦​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ពី ៥% ទៅ ២០% និង​រថយន្ត​ចំនួន ៣​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើសពី ២០%​។​

​លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា​៖​ក្នុងចំណោម​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំង ២៩​គ្រឿង​នោះ រថយន្ត ២៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចន្លោះ​ពី ៥% ទៅ ២០% នឹងត្រូវ​រើ​ឥ​វ៉ាន់​ចេញ ហើយ​ផាកពិន័យ​ទៅតាម​ច្បាប់​កំណត់​។ ដោយឡែក​ចំពោះ​រថយន្ត ៣​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​លើសពី ២០% នឹងត្រូវ​បង់ពិន័យ និង​ឃាត់​រថយន្ត​ទុក​រយៈពេល ១​ឆ្នាំ ដោយ​អនុលោម​តាម​មាត្រា ៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...