ប្រែសម្រួល : កញ្ញាដាលីស ៖ យានអវកាសរបស់ក្រុមហ៊ុន SpaceX ដែលផ្ទុកអវកាសយានិកចំនួន៤ នាក់បានចូលចតនៅស្ថានីយអវកាសអន្តរជាតិកាលពីថ្ងៃចន្ទទី១៦វិច្ឆិកា (ថ្ងៃអង្គារនៅកម្ពុជា) ជាលើកដំបូងនៃអ្វីដែលអង្គការណាសាសង្ឃឹមថានឹងមានបេសកកម្មជាទម្លាប់ជាច្រើនទៀត ដែលនឹងបញ្ចប់ការពឹងផ្អែករបស់អាម៉េរិកទៅលើរ៉ុក្កែតរបស់រុស្ស៊ី។
អ្នកប្រកាសមួយរូបបាននិយាយថា យាន Dragon SpaceX ចូលចតសន្សឹមៗនៅម៉ោង ១១ និង ០០ នាទីយប់ (ថ្ងៃអង្គារនៅកម្ពុជា) បន្ទាប់ពីធ្វើដំណើរ ២៧,៥ ម៉ោងនិងការចូលចតដល់ស្ថានីយកើតឡើងនៅប៉ុន្មាននាទីក្រោយការប្រកាសនេះ។
យានអវកាស ដែលគេដាក់ឈ្មោះថា Resilienceបានចូលចតដោយស្វ័យប្រវត្តិជាមួយស្ថានីយអវកាសអន្តរជាតិ ដែលស្ថិតនៅចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រពីលើរដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។
អវកាសយានិកទាំងនោះរួមមានជនជាតិអាម៉េរិក ៣ នាក់ គឺ លោក ម៉ៃឃើល ហប់ឃីន លោក វីកទ័រ ក្លូវើ និង លោក សានណុន វ៉កឃើ និងបុរសជប៉ុនឈ្មោះ សយឈី ណូហ្គូឈី៕
យានឈ្មោះResilience ចូលចតនៅស្ថានីយអវកាសអន្តរជាតិនៅថ្ងៃអង្គារនេះ