Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមប្រឹក្សា...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សម្រេច​ចុះបញ្ជី​គម្រោង​វិនិ​យោគ​ពីរ​ទៀត​តម្លៃជាងប្រាំបីលានដុល្លារ

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈគម្រោង​វិនិយោគ​ចំនួន​ពីរ​ដែលមាន​ទឹកប្រាក់​ជាង​ប្រាំបី​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​៦០០​កន្លែង​បានទទួល​នូវ​ការសម្រេច​ចុះបញ្ជី​។​

​ផេ​ក​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១៧​ខែវិច្ឆិកា​នេះ​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ​។​ក្នុងនោះ​១- “K R R PROCESSING FOOD CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន ៣៦២​កន្លែង​។​២- “ABLE POINT INDUSTRY CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​សក់​សិប្បនិម្មិត និង​ផលិត​ម៉ាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២៤៦​កន្លែង​៕​សរន​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

EL : Arsenal, Leicester គ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...