សេព​,ស្រពេចស្រពិល​,ដោយ​,ដោះដៃ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

សេព​
(​សែ​ប​)
​កិរិយាសព្ទ​
( សំ​. បា​. សេវ​; វ > ព ) នៅ​, អាស្រ័យ​, អាស្រ័យ​នៅ​, រាប់រក​, រាប់រក​យកជាគ្នា​, គប់​រក​; ប្រព្រឹត្ត​; ប្រតិបត្តិ​; ប្រើប្រាស់​; បរិភោគ​; ផឹក​,​រួមបវេណី ។ សេពគប់ គប់​រក​យកជាគ្នា ។ សេពមេថុនធម្ម ឬ សេពសន្ថវៈ រួមបវេណី ។ សេពសម ( —​សំ ) រួមគំនិត​ជាមួយ​; រួម​រ័ក្ស ។ សេពសមគប់ គប់​រក​យកជាគ្នា​ដោយ​រួម​ចិត្តគំនិត​ជាមួយ ។ សេពសុរា ផឹកសុរា ។ ល ។ ( ម​. ព​. សោយ ផង ) ។​

ស្រពេចស្រពិល​
កិរិយាវិសេសន៍​
​ដែល​មិនជា​ក់លាក់​, ​មិន​ប្រាកដប្រជា​, រហាក់រហៀង​
​ដឹង​ស្រពេចស្រពិល​; ដំណឹង​ស្រពេចស្រពិល ។​
គុណសព្ទ​
​ដែល​មិនជា​ក់លាក់​, ​មិន​ប្រាកដប្រជា​, រហាក់រហៀង​
​ដឹង​ស្រពេចស្រពិល​; ដំណឹង​ស្រពេចស្រពិល ។​
​ស្រពេចស្រពឹល​
( ម​. ព​. ស្រពេចស្រពិល ) ។​

​ដោយ​
​កិរិយាសព្ទ​
​ព្រម​តាម​, ប្រតិបត្តិ​តាម​
​កូន​នេះ​ដោយ​ដំបូន្មាន​ណាស់​, កូន​នោះ​មិន​ដោយ​ដំបូន្មាន​សោះ ។​
​ជាប់​តាម​, ជាប់​ទៅជា​មួយ​
​អ្នក​រើ​យក​អីវ៉ាន់​ទៅ ដោយ​ទាំង​សំពត់​ហូល​របស់ខ្ញុំ​មួយ​ទៅ​ផង ។​
​សេពមេថុនធម្ម​, ធ្វើ​សេវនកិច្ច​, រួម​សង្វាស​, រួម​ប្រវេណី​
​គោ​ដោយ​ញី​ឈ្មោល ។​
​ស្រឡាញ់​ស្នេហ៍ស្និទ្ធ​
​បង​ឯង​នេះ គ្មាន​ស្រី​ណា​គេ​ដោយ​ទេ !
អាយតនិបាត​
​នឹង​; ពាក្យ​ប្រាប់​ដំណើរ​សម្រេច​នូវ​អំពើ​; សម្រាប់​ប្រើ​និយាយ​ភ្ជាប់​នាំមុខ​នាម​នាម​, ដូច​ពាក្យ​ថា​
​ធ្វើការ​ដោយ​ដៃ​, ដើរ​ដោយ​ជើង ។​ល​។​

​ដោះដៃ​
​កិរិយាសព្ទ​
​ដោះ​គេចចេញ​, ដោះចេញ ឈប់​លែង តយុទ្ធ ឬ​លែង​សេពគប់​
​ដោះដៃ​រត់ចេញ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...