គណៈកម្មការ​ផ្សារ​អូ​ប្ញ​ស្សី ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅក្នុង​ផ្សារ ប្រចាំខែ ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ហ៊​ត វ៉ាន់​ធី ប្រធាន​គណៈកម្មការ ផ្សារ​អូរឫស្សី បាន​ដឹកនាំ​មន្ត្រី​របស់ខ្លួន ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅក្នុង​ផ្សារ ប្រចាំខែ និង​បាន​បន្ត​ចែក​ម៉ាស បាញ់​អាកុល ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​បាន​ផ្សព្វផ្សាយ បាញ់​អាកុល​លាងដៃ ចែក​ម៉ាស ជូន​ដល់​អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋ ដែល​ត្រូវ​ចេញ ចូល​ផ្សារ​នេះ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​នូវ​ជំងឺ កូ​វីដ​-១៩ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល នៅពេល​ជំងឺ​រាតត្បាត​នេះ បាននិងកំពុង​មា​នវ​ត្ត​មាន​នៅឡើយ​។​

​លោក ហ៊​ត វ៉ាន់​ធី បាន​បញ្ជាក់ថា​៖ នៅពេល​ថ្មីៗ​នេះ ម៉ាស​ដែលជា​អំណោយ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​មក​គណៈកម្មការ ផ្សារ​អូរឫស្សី ចំនួន ២.០០០ ម៉ាស ហើយ​ម៉ាស​ទាំងនេះ យើង​បាន​ចែកជូន​អាជីវករ នៅក្នុង​ផ្សារ​អស់ហើយ ។ បន្ថែម​ពីលើ​នេះ គណៈកម្មការ​ផ្សារ តែងតែ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅក្នុង​ផ្សារ ជាប្រចាំ​រាល់​ខែ​ផ្សព្វផ្សាយ តាម​មីក្រូ ចំនួន ៤៦ គ្រឿង ស្តីពី​ការបង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។​

​ដោយឡែក លោក​ប្រធាន​ផ្សារ បានបញ្ជាក់​ថាៈ ពាក់ព័ន្ធ​ទៅនឹង​តូប​លក់ដូរ នៅ​ឡៅតឿ នៃ​ផ្សារ​អូរឫស្សី​នេះ ចំនួន ១៧០ តូប ដែល​យើង​បានឱ្យ​អាជីវករ ផ្លាស់ប្តូរ​មក​លក់ដូរ ជា​បណ្តោះអាសន្ន នៅលើ​ផ្លូវ​លេខ ១១១ ខាងកើត​ផ្សារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ជួសជុល​អគារ ឡៅតឿ ផ្សារ​អូរឫស្សី​នេះ​ឡើងវិញ ក្នុងខណៈ​នេះ ក្រុមហ៊ុន​បាននិងកំពុង​ចាប់ផ្ដើម​ជួស ជុល​ហើយ សង្ឃឹមថា មិនយូរ​ទេ អាជីវករ អាចមក​លក់ដូរ នៅ​តូប​របស់ខ្លួន នៅ​កន្លែង​ដើម​វិញ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...