Home ប្លែកៗ ជិះ​បន្ទះក្តា...

ជិះ​បន្ទះក្តារ​ទៅរក​ទីទួល​សុវត្ថិភាព​ដើម្បី​រួច​រស់​ជីវិត​ក្នុង​គ្រោះទឹកជំនន់​នៅ​ហ្វីលីពីន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហ្វីលីពីន ៖ នេះ​ជា​គ្រាមួយ​បង្ហាញ​កណ្តុរ​មួយ​ក្បាល​កំពុង​ប្រឹង​រួច​រស់​ជីវិត​ពី​ទឹកជំនន់​នៅ​ហ្វីលីពីន​ដោយ​ការ​ជិះ​បន្ទះក្តារ​ទៅរក​ទីទួល​សុវត្ថិភាព​។

​កណ្តុរ​ទទឹកជោគ​ញ័រទទ្រើក​មួយ​នេះ​បាន​ជាប់​ក្នុង​ទឹកជំនន់ ក្រោយ​ព្យុះ​កំណាច​នាំ​ភ្លៀង​ពន្លិច​ផ្លូវ​ជា​ច្រើន​នៅ​ទីក្រុង​ម៉ា​រី​គី​ណា​នៅក្នុង​តំបន់​របស់​រដ្ឋធានី​ម៉ានីល​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​វិច្ឆិកា​។​

​ទោះយ៉ាងណា សត្វ​ដ៏​ឆ្លាត​នេះ​បាន​ឡើង​ជិះ​បន្ទះក្តារ​ទៅរក​ទួល​សុវត្ថិភាព​នៅលើ​ទឹកជំនន់​ល្អក់កករ​ជំរៅ​១,៨ ម៉ែត្រ​។​

​មនុស្ស​នាំគ្នា​មើល​ទាំង​ហួសចិត្ត ខណៈ​កណ្តុរ​ជិះ​លើ​ក្តារ​ឈើ​តាមផ្លូវ រួច​តោង​ឡើង​លើ​ដំបូល​ផ្ទះ​បាត់​ទៅ​។

​លោក​យ៉ាម​ហ្សូ​ន សាន់​តូ​ស អ្នកស្រុក​នៅ​តំបន់​លិច​ទឹក​នោះ និយាយថា “​វារ​ស់​ហើយ​។ វា​មើល​ទៅ​រងា​ខ្លាំង ហើយ​វា​ញ័រ​ទទ្រើក ប៉ុន្តែ​វា​ឆ្លាត​ណាស់​”​។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ ព្យុះ​ទី​ហ្វុង​វ៉ាម​កូបា​ន​សម្លាប់​មនុស្ស ៦៣ នាក់​នៅ​ហ្វីលីពីន និង​បាត់​ខ្លួន​រាប់សិប​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...