Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ថៃ​ចាប...

ប៉ូលិស​ថៃ​ចាប់​បាន​មេតំ​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ីន​យ៉ាង​ច្រើន​នៅ​ហា​ត់​យ៉ៃ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សុង​ក្លា ៖ ប៉ូលិស​បង្ក្រាប​គ្រឿងញៀន​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ជាមួយនឹង​ហេ​រ៉ូ​អ៊ីន ២៧ គីឡូក្រាម​និង​ថ្នាំ​មេតំ​ហ្វេ​តា​មីនជិត ១​លាន​គ្រាប់​ដែល​ជា​កម្មសិទ្ធិ​រប​ស់បុ​រស​នេះ​នៅ​​ក្នុងស្រុក​ហាត់​យ៉ៃ​។​

​ព័ត៌មាន​លម្អិត​នៃ​ការចាប់​កាលពី​ថ្ងៃ​សៅរ៍​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​លោក​ឧត្តមសេនីយ៍ទោ រ៉ូ​នណា​ស៊ីប ភូសា​រ៉ា ស្នងការ​នគរបាល​តំបន់​៩​របស់​ខេត្ត​សុង​ក្លា នៅក្នុង​សន្និសីទ​កាសែត​។​

​លោក​បាន​និយាយថា ការចាប់​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ទទួលបាន​តម្រុយ​ថា​គ្រឿងញៀន​មួយចំនួន​ធំ​ត្រូវបាន​ដឹក​តាម​រថយន្ត​ភី​ក​អាប់​ម៉ាក Isuzu សម្រាប់​រក្សា​ទុក​នៅ​ផ្ទះ​មួយ ដែល​ជួល​ដោយ​លោក សម​ពង់ មូ​ង៉េម អាយុ ២៨ ឆ្នាំ​នៅ​ឯ​ភូមិ មូ​៥ ក្នុង​តំបន់​ឆា​ឡាំង​។​

​ប៉ូលិស​បាន​ធ្វើការ​ឆ្មក់​ចូល​ក្នុង​បរិវេណ​នោះ​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា​ហើយ​បាន​រកឃើញ​ថ្នាំ​ញៀន​មេតំ​ហ្វេ​តា​មីនចំនួន ៩៨០.០០០ គ្រាប់​និង​ថ្នាំ​ហេ​រ៉ូ​អ៊ីន​ចំនួន ៧៦ ដុំ​ដែលមាន​ទម្ងន់​សរុប ២៧ គីឡូក្រាម​។ លោក​សមពង់​ត្រូវបាន​ចាប់ខ្លួន​។ រថយន្ត​ភី​ក​អាប់​ត្រូវបាន​រកឃើញ​ចត​នៅ​មុខ​ផ្ទះ​នោះ​។​

​លោក​ឧត្តមសេនីយ៍ទោ​រ៉ូ​នណា​ស៊ី​បបាន​និយាយថា ថ្នាំញៀន​ទាំង​នេះ​អាច​លក់បាន​យ៉ាងហោចណាស់ ៤៥ លាន​បាត​នៅលើ​ទីផ្សារ​ងងឹត​។​

​គេ​ជឿ​ថា​ថ្នាំញៀន​ទាំង​នេះ​ត្រូវបាន​ដឹក​ពី​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងជើង​សម្រាប់​ចែកចាយ​នៅ​ភាគខាងត្បូង​។​

​លោក​បាន​បន្តថា ចាប់តាំងពី​ខែ​មករា​ឆ្នាំនេះ ស្នងការដ្ឋាន​នគរបាល​តំបន់​៩​របស់​ខេត្ត​បាន​រឹបអូស​ថ្នាំ​មេតំ​ហ្វេ​តា​មីនប្រមាណ ១៥ លាន​គ្រាប់ ហេ​រ៉ូ​អ៊ីន​៩០​គីឡូក្រាម ថ្នាំ​មេតំ​ហ្វេ​តា​មីន​ក្រាម ២.៦៥១ គីឡូក្រាម និង​កញ្ឆា ២.៣៣៥ គីឡូក្រាម និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣១.៣៣៣ នាក់​៕
​ជនសង្ស័យ​ឈ្មោះ សម​ពង់ មូ​ង៉េម និង​ថ្នាំញៀន​ដ៏​ច្រើន​ត្រូវ​ចាប់បាន​ដោយ​ប៉ូលិស​ខេត្ត​សុង​ក្លា​កាលពី​ថ្ងៃ​សៅរ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...