ដោយៈ សាវរក្ស/ភ្នំពេញៈ ថ្នាំញៀនជាង៣គីឡួក្រាម និងជនសង្ស័យចំនួន២នាក់ត្រូវបានបង្ក្រាប ក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំមួយ នៅចំណុចផ្សារផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡួម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានទី១៖ឈ្មោះ ស៊ន ដារ៉ូ អាយុ២២ឆ្នាំ និងទី២៖ ឈ្មោះ ម៉ុក ស្នា អាយុ១៦ឆ្នាំ។ ក្នុងការចាប់ខ្លួននេះសមត្ថកិច្ចដកហូតបាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣.១គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕