រញ្ជួយដីនៅឥណ្ឌូណេស៊ីសម្លាប់មនុស្ស៣នាក់និងបំផ្លាញផ្ទះរាប់រយខ្នង

1115
ចែករម្លែក

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមេសាថា រញ្ជួយដីកម្លាំង៤,៤ រិច្ឆទ័រ នៅតំបន់ភាគកណ្តាលនៅប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្ស៣នាក់និងបានបំផ្លាញផ្ទះជាង ៣០០ខ្នង ខណៈដែលពួកគេបានប្រកាសអាសន្នរយៈពេល២សប្តាហ៍សម្រាប់តំបន់រងគ្រោះទាំងនោះ។

ភ្នាក់ងារឧតុនិយមនិងភូមិសាស្រ្តឥណ្ឌូនេស៊ីបាននិយាយថា រញ្ជួយដីកម្លាំង៤,៤ រិច្ឆទ័រ ដែលបានកើតឡើងកាលពីថ្ងៃពុធនោះ ស្ថិតនៅចម្ងាយប្រហែល ៥២គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងKebumen ក្នុងខេត្ត Central Java ។

លោក Sarwo Pramana ប្រធានគ្រប់គ្រងគ្រោះមហន្តរាយខេត្តនេះ បាននិយាយថា មនុស្ស៣នាក់បានស្លាប់ដោយបំណែកបាក់បែកនៃអគារសង្កត់លើ និង មនុស្ស២១នាក់រងរបួស ហើយមនុស្សជាង២.១០០នាក់ ត្រូវបានជម្លៀស៕

រញ្ជួយដីកម្លាំង៤,៤ រិច្ឆទ័រ នៅតំបន់ភាគកណ្តាលនៅឥណ្ឌូនេស៊ី បំផ្លាញផ្ទះជាង ៣០០ខ្នង

ទីតាំងផ្សាយពាណិជ្ជកម្ម