Home ព័ត៌មានជាតិ សន្តិសុខ ​សមត្ថកិច្ច ច...

​សមត្ថកិច្ច ចាប់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា​តុលាការ ករណី​ចេញ​សែក​ស្អុយ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ស្ត្រី​ម្នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៣ និង​៤៥ នាទី រសៀល នៅ​ចំណុច​ទីលាន​ចាក់សំរាម​ចាស់ ផ្លូវ​បេតុង ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ ឈ្មោះ ចៅ ទូច ហៅ ម៉ៅ អាយុ​៤៩ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​លេខ ៣B ផ្លូវ​BT៨៥ ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ ត្រូវ​ចោទប្រកាន់ ពីបទ​៖ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ១១៦៦«​ខ​»​ដ​.​ច​.​ន ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក រស់ សាម៉ឺឌី​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​សមត្ថកិច្ច បញ្ជូនមក​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...