ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បន្ត​ជួយ​ពលរដ្ឋ​នៅតាម​សហគមន៍​តាមរយៈ​ការឧបត្ថម្ភ​អង្ករ​ដល់​សាលា​រាជធានី​ភ្នំពេញ​

ដោយៈ​សុផល​/​ភ្នំពេញ ៖ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ដែលជា​ផ្នែក​ការងារ​សង្គម ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ជួយ​ដល់​ជនរងគ្រោះ​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ក្នុងប្រទេស​កម្ពុជា​តាម​រយៈ​ការឧបត្ថម្ភ​នូវ​ទឹកប្រាក់ ៥៥.០០០ ដុល្លារ​អាមេរិក​ដល់​សាលា​រាជធានី​ភ្នំពេញ​នាពេល​ថ្មីៗ​នេះ​។ ទឹកប្រាក់​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ទិញ​អង្ករ​ប្រមាណ ១០០ តោន​ដើម្បី​ចែកជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​។

​ការគំរាមកំហែង​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បន្ត​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សហគមន៍​។ក្នុងពេល​ថ្មីៗ​នេះរដ្ឋាភិបាល​បានប្រកាស​អំពី​ការបិទ​សាលារៀននិង​កន្លែង​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញនិង​ទី​រួម​ខេត្តកណ្តាល​បណ្តោះអាសន្នរ​យៈ​ពេល២សប្តាហ៍​។ គិត​ត្រឹម​ថ្ងៃ​អង្គារ ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣០៣ នាក់​ដែល​ក្នុង នោះ​មាន​អ្នកជា​សះស្បើយ ២៩១ នាក់ និង​កំពុង​សម្រាក​ព្យាបាល ១២ ករណី​។

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ លោក Pern Chen ,នាយក​គ្រប់គ្រង​ហិរញ្ញវត្ថុនិង​ប្រតិបត្តិការលោកCherchi Chen នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុលោក Sean Tanនិង​នាយក​ប្រតិបត្តិ​ធនធានមនុ ស្សលោកHein Dames បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់និង​ទទួល​អំណោយ​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា“​តាងនាម​ឲ្យ​ពលរដ្ឋ​នៅក្នុង​សហគម ន៍​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការឧបត្ថម្ភ​រប​ស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​។ ទឹកជំនន់​ក្នុងឆ្នាំនេះមាន​ទំហំ​ធំ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន​ជាច្រើន​នៅតាម​សហគមន៍ ខណៈ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក៏បាន​បង្កបញ្ហា​ដល់​គ្រប់គ្នា​ផងដែរ​ជាពិសេស​អ្នក​ដែល​បាន​បាត់បង់​ឱកាស​ការងារ​។ តាមរយៈ​ការ​បរិច្ចាគ​អង្ករ​ដ៏​មាន​សារសំខាន់​នេះ យើង​អាចជួយ​សម្រួល​ការលំបាក​បាន​ខ្លះ​ដែល​អ្នក​ដែល​កំពុង​ត្រូវការ​ជំនួយ​បំផុត​”​។

​ចំណែក លោក Pern Chen បាន​ឲ្យ​ដឹងផង​ដែរ​ថា “​ពាក្យស្លោក​របស់​ណាហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស គឺ ‘​យើង​បម្រើ​កម្ពុជា​’”​។ “​គំនិត​ផ្តួចផ្តើម​ការងារ​សង្គម​ដែល​បាន និង​កំពុង​បន្ត​របស់​យើង គឺ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ដែល​ត្រូវការ​ជំនួយ​បំផុត ជាពិសេស​នៅក្នុងពេល​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​។ យើង​សង្ឃឹមថា អំណោយ​ជា​អង្ករ​របស់​យើង នឹង​ជួយ​សម្រាល​ការលំបាក​ខ្លះ​ដល់​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ដែល​រង​ផលប៉ះពាល់​ពី​ការផ្ទុះ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ យើង​ក៏​សូម​កោតសរសើរ​ដល់​មន្ត្រីរ​បស់​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​ដែល​បានធ្វើការ​ឥតមាន​នឿយហត់​ជួយ​ដល់​សហគមន៍ និង​សម្របសម្រួល​ការដឹកជញ្ជូន​អង្ករ​”​។

​លោក Pern Chen បានធ្វើការ​កត់សម្គាល់​ថា ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន​បរិច្ចាគ​ទឹកប្រាក់ ៥៥.០០០ដុល្លារ​អាមេរិក​ដល់​អ​គ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាល​​​ពី​ថ្ងៃទី​១៩ ខែតុលា​ដើម្បី​ទិញ​អង្ករ​ចែកជូន​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​។ ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស ក៏បាន​ឧបត្ថម្ភ​បរិក្ខារ​មួយចំនួន​ដល់​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​កាលពី​ខែឧសភា​ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​ការឧបត្ថម្ភ​នេះគឺជា​ផ្នែក​មួយ​នៃ​ការឧបត្ថម្ភ​បរិក្ខារ​ពេទ្យនិង​ឧបករណ៍​វេជ្ជ​សា​ស្ត្រ​​ដល់​ស្ថាប័នរដ្ឋ​ក្នុងអំឡុងពេល ៥ ខែ​កន្លងមក​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្ទុះ​នៃ​ជំងឺ​រាតត្បាត​ដែលមាន​ទឹកប្រាក់​សរុប​ជាង ១១៨.០០០ ដុល្លារ​អាមេរិក​។

​គួរ​ដឹងផង​ដែរ​ថា ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន​ឧបត្ថម្ភ​ដល់​ក្រសួងសុខា​ភិ​បាល​​នូវ​ផ្ទាំង​ក្តារ​ព័ត៌មាន​ស្តីពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ទែ​រ​ម៉ូ​ម៉ែត្រ​ស្វ័យ​ប្រវត្តិ និង​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​ស្វ័យប្រវត្តិ ១០០ ឈុត​ដើម្បី​រក្សា​សុវត្ថិ​ភាព​ដល់​សិស្សានុសិស្ស​នៅតាម​សាលារៀន​ដែល​បើក​ដំណើរការ​ឡើងវិញ ម៉ាស៊ីន​ធ្វើតេស្ត​រក​មេរោគ ១ គ្រឿង ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ ៦.៤០០ ឈុត ឧបករណ៍​ប្រមូល​សំណាក ៣.០០០ ឈុត កុំព្យូទ័រ​យួរដៃ ៥ គ្រឿង និង​ជែ​ល​លាងដៃ ៥០០ ដប​។ លើសពីនេះ ម៉ាស់​មុខ​សរុប ៤០.០០០ បន្ទះ ជែ​ល​លាងដៃ ៤.០០០ ដប និង​ទឹក​អាល់កុល ៧២០ លីត្រត្រូវបាន​ឧបត្ថម្ភ​ដល់​ក្រសួង​អប់រំយុវជននិង​កីឡា ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្មនិង​សំណង់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិនិង​សាលា​​រាជធានី​ភ្នំពេញ​ផងដែរ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...