Home ព័ត៌មានជាតិ សង្គម ​មន្ត្រី​មន្ទ...

​មន្ត្រី​មន្ទីរ​កសិកម្ម ខេត្តព្រះវិហារ ចុះ​ពិនិត្យ​គោក្របី ដែល​កំពុង​ផ្ទុះ​ជំងឺ ក្នុងស្រុក​គូលែន

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ ក្រោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ពី​ការផ្ទុះ​ជំងឺ​គោក្របី បណ្ដាលឱ្យ​ឈឺ​ងាប់ ជា​បន្តបន្ទាប់ ស្ទើរ​រៀងរាល់ថ្ងៃ និង​ដោយបាន​ការណែនាំ​ពី លោក ព្រឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ នៅ​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ហុង លីម ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ដឹកនាំ​មន្ត្រី ចុះទៅពិនិត្យ​គោក្របី ដែល​កំពុងតែ​ផ្ទុះ​ជំងឺ​នោះ នៅក្នុង​ភូមិ​តា​កឹង ឃុំ​ថ្មី ស្រុក​គូលែន ។​

​បន្ទាប់ពី​ចុះ​ពិនិត្យ​ទៅលើ ស្ថានភាព​ជំងឺ ដែល​បាននិងកំពុង​តែ​កើត​លើ​គោក្របី​ទាំងនោះ លោក ហុង លីម ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល ខេត្ត បាន​វិនិច្ឆ័យ​ទៅលើ​ជំងឺ ដែល​កើត​ទៅលើ​គោក្របី​នោះ​ថា វា​គឺជា​ជំងឺ​អុតក្តាម​។ លោក​បាន​បន្តថាៈ ជំងឺ​អុតក្តាម​នោះ ភាគច្រើន កើតមានឡើង​តែ​លើ​ប្រភេទ កូន គោ​តូចៗ ដែលមាន​វ័យ កំពុងតែ​បំបៅ​ដោះ មេ​រប​ស់វា តែប៉ុណ្ណោះ ។ ជាមួយ​នោះ រក​សញ្ញា ដែល​វា​បង្ហាញ​នៅលើ​គោក្របី ដែល​កំពុង​កើត​ជំងឺ​អុតក្តាម​នោះ គឺ​វា​មាន​រោគសញ្ញា​សម្គាល់​របស់​វា ដោយៈ រោគសញ្ញា​ទី​១. គោ​មាន​អាកា​រៈហៀរ​សម្បោ បានន័យថា កម្តៅ​របស់​វា ឡើង​ខ្លាំង អាចធ្វើឱ្យ​សត្វ ដែលមាន​ជំងឺ ទាំងនោះ បង្ក ឱ្យ​ពងបែក នៅក្នុង​មាត់ ។ រោគសញ្ញា​ទី​២. បង្ហាញឱ្យឃើញថា នៅតាម​ចង្វែក នៃ​ក្រចក​ជើងគោ ទាំង​បួន គឺ​ពងបែក បណ្តាលឱ្យមាន​ដំបៅ លក្ខណៈ​បែបនេះហើយ ដែល​ធ្វើឱ្យ​គោ ដែល​កើត​ជំងឺ​អុតក្តាម​នេះ បង្កឱ្យមាន​សត្វ​ដង្កូវ កើត​នៅតាម​ចង្វែកជើង​របស់​វា​នោះ ដែល អាកា​រៈ​បែបនេះ ធ្វើឱ្យ​គោក្របី​ទាំងនោះ អាច​ងាប់​បាន ។​

​ជាមួយនឹង​កា​ណែនាំ និង​វិភាគ វិនិច្ឆ័យ លើ​រោគសញ្ញា ដែល​កើត​ទៅលើ​គោក្របី លោក​បាន​ឈ្វេងយល់ នូវ​ជំងឺ​ផ្សេងៗ ដែល​កើតមានឡើង ចំពោះ​គោ​នោះ លោក​ប្រធាន​ក្រុមការងារ ក៏បាន​ណែនាំ​ដល់​ប្រជាកសិករ ដែលជា​អ្នក​ចិញ្ចឹម​គោក្របី ធ្វើយ៉ាងណា ត្រូវ​មើលថែទាំ​វា ក្នុងនោះ ត្រូវ​ចាក់​វ៉ាក់សាំង ដើម្បី​បង្កា​បាន កុំឱ្យ​គោក្របី​ឈឺ ត្រូវ​ចាក់ វ៉ាក់សាំង ឱ្យបាន​គ្រប់គ្រាន់ ទៅតាម​កា​ណែនាំ របស់​ពេទ្យសត្វ ឬក៏​មន្ត្រី​ជំនាញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...