Home ព័ត៌មានជាតិ សង្គម សាខា​កាកបាទក្...

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដល់​សិស្ស​ទ្យា​ល័យ ហ៊ុន សែន វត្ត​ស្វាយ

ដោយ​: បាយ័ន / សៀមរាប​: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង គណៈ​គ្រប់គ្រង​សាលា បានរៀបចំ​បើក​វគ្គ​ផ្សព្វផ្សាយ​មួយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ដល់​សិស្សានុសិស្ស​ឲ្យ​បាន​យល់​ពី​ច្បាប់​ក្នុងការ​ប្រើប្រាស់​ផ្លូវថ្នល់ និង យានយន្ត​គ្រប់​ប្រភេទ ។​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានលើកឡើង ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​អត្រា​ការស្លាប់ របួស និង​ពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នា​រយៈកាល​កន្លងមក សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តែងតែបាន​គាំទ្រ​សកម្មភាព​យុវជន និង​អ្នកស្ម័គ្រចិត្ត​ជាច្រើន ដូចជា ៖ ការចូលរួម​សម្រួល​សុវត្ថិភាព​ចរណ៍​តាម​ដងផ្លូវ , ការចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​ទីសាធារណៈ គ្រឹះស្ថានសិក្សា និង​សហគមន៍ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ។​

​លោក ស៊ុ សំអន​បាន​បន្តថា ការបើក​វគ្គ​ផ្សព្វផ្សាយ​នាពេលនេះ ក្នុង​គោលបំណង​ក្រើនរំឭក​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់ លើ​គ្រ​ប់ម​ធ្យោ​យ​បាយ​ធ្វើដំណើរ​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពេលធ្វើ​ដំណើរ ជាពិសេស​ក្នុងអំឡុង​ពេលដែល​ការធ្វើ​ចរាចរណ៍​មាន​ភាព​មមាញឹក​យ៉ាងខ្លាំង ដែល​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ដើម្បី​ចៀសវាង​ការគ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​នោះ ដូច្នេះ​សង្ឃឹមថា ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ នឹង​ត្រង់ត្រាប់​ស្តាប់​នូវ​ពន្យល់​អំពី​របៀប​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​បើកបរ , ការគោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង ការគោរព​គំនូស​សញ្ញា​ជាដើម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...