សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ ៣៨ ខ្សែ នៅ​ថ្ងៃ​៣០ វិច្ឆិកា​ខាងមុខ​

ដោយៈ បាយ័ន / សៀមរាបៈ ប្រតិភូ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ នៅក្នុង​ក្រុង​សៀមរាប បាន​និយាយថា គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប នឹង​គ្រោង​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នេះ​បើតាម​ការបញ្ជាក់ ឱ្យដឹងពី លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពេល​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ នៅ​ខេត្ត​សៀម​រាម​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា ដើម្បី​ពិនិត្យ អំពី​វឌ្ឍនភាព ការសាងសង់ ការ​ឈូសឆាយ​ផ្លូវ បញ្ហា​គ្រឿងចក្រ ទីតាំង​ដាក់​ប្រព័ន្ធ​លូ និង​មន្ទីរពិសោធន៍ ក្នុងការ​ស្ថាបនា​ផ្លូវ អំពី​បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ ព្រមទាំង​មតិយោបល់ ដែល​ទាក់ទង​នឹង​ការស្ថាបនា នៃ​ខ្សែ​ផ្លូវ​ទាំង ៣៨ ខ្សែ​នោះ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ខណៈដែល​ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ នឹងត្រូវ​បញ្ចប់ នៅ​ចុងឆ្នាំ​២០២១ ។​

​លោក ស៊ុន ចាន់ថុល បាន​បន្ថែមទៀតថាៈ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទាំង ៣៨ ខ្សែ​នេះ នឹងត្រូវ​សាងសង់ឡើង ដោយ​អង្គភាព​ចំនួន​៦ គឺៈ ១.​កងវិស្វកម្ម សម្តេច​តេ​ជោ ខេត្តសៀមរាប , ២. កងវិស្វកម្ម ១០៨ , ៣. នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ , ៤. នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវ , ៥.​អគ្គនាយកដ្ឋាន ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង ៦. មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប ហើយ​ត្រូវបាន​បែងចែក ជា​បួន​ប្រភេទ ក្នុងនោះ ប្រភេទ​ទី​១.​ចាក់​បេតុង​កម្រាស់ ២៥ សង់ទីម៉ែត្រ ដូចជា​ផ្លូវ​វាង​ក្រុង ដោយ​កន្លែង​ខ្លះ ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ (AC) ពីលើ​ទេ , ប្រភេទ​ទី​២. ចាក់​បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​កម្រាស់ ៧ សង់ទីម៉ែត្រ យោងទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រាណ៍ និង​ការដឹកជញ្ជូន , ប្រភេទ​ទី​៣. ជួសជុល​គ្រឹះ មិនចាំបាច់​ចាក់ បេតុង ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែម្ដង និង​ប្រភេទ​ទី​៤. អ៊ុត​កៅស៊ូ​បេតុង កម្រាស់ ១៥ សង់ទីម៉ែត្រ ពីលើ​តែម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ នៅមាន​ភាពរឹងមាំ ស្រាប់​ទៅហើយ ស្របតាម​ទំហំ​ចរាចរណ៍ និង​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោតជាសំខាន់ លើ​គុណភាព និង ប្រសិទ្ធភាព ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្តថាៈ ដោយឡែក ចំពោះ​ការបើក​ការដ្ឋាន ជួសជុល​ពង្រីក​ផ្លូវ​លេខ​៦ ចាប់ពី​រាជដំណាក់ រហូត​ទៅ​រង្វង់​មូល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ផ្លូវបត់​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប ប្រវែង​ជិត ៦ គីឡូម៉ែត្រ ក៏ត្រូវ​បានប្រកាស បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះដែរ ដែល​ផ្លូវ​នេះ ពង្រីក​ជា ៦ គន្លង ក្នុងនោះ ៣ គន្លង​ទៅ និង ៣ គន្លង​មក , ទ្រូងផ្លូវ ២ ម៉ែត្រ និង​ចិញ្ចើមផ្លូវ ៣ ម៉ែត្រ សងខាង ជា​ថវិកា​កម្ចី​ពី ធនាគារអភិវឌ្ឍន៍អាស៊ី ជា​ដំណាក់កាល​ទី​២ ប្រើពេល​សាងសង់ រយៈពេល​មួយឆ្នាំ ខណៈ​ដំណាក់កាល​ទី​១. បាន​ស្ថាបនា​រួចហើយ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) ឡើងវិញ ពី​រង្វង់​មូល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទៅ​ស្រុក​ក្រឡាញ់ និង ដំណាក់កាល​ទី​៣ ចាប់ពី​ស្រុក​ក្រឡាញ់ ទៅ​ក្រុង​សិរី​សោ​ភណ្ឌ ប្រភេទ​បេតុង​កៅស៊ូ (AC) ដែល​បាន​ចុះហត្ថលេខា រួចហើយ​ជាមួយ ក្រុមហ៊ុន​សាងសង់ ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...