Home ព័ត៌មានជាតិ សេដ្ឋកិច្ច អេ​ឌី​ប៊ី​បែង...

អេ​ឌី​ប៊ី​បែងចែក​ថវិកា​ចំនួន​២០​លាន​ដុល្លារ​ដើម្បី​ជួយ​អភិវឌ្ឍ​សមាជិក​ឱ្យ​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩

ដោយ​: ជា សីហៈ / ភ្នំពេញ​: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ត្រៀម​ថវិកា​ចំនួន ២០,៣ លាន​ដុល្លារ​ជា​ជំនួយ​បច្ចេកទេស​ដើម្បី​ជួយ​ដល់​សមាជិក​កំពុង​អភិវឌ្ឍ​របស់ខ្លួន​ឲ្យ​ទទួលបាន​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូ​វីដ​១៩ និង​បង្កើត​ប្រព័ន្ធ​ដើម្បី​ផ្តល់​ការចែក​ចាយ​វ៉ាក់សាំង​ប្រកបដោយ​សមធម៌​និង​ប្រសិទ្ធភាព​។​

​ថវិកា​នេះ​មាន​ចំនួន ២០ លាន​ដុល្លារ​អាមេរិក​បានមកពី​មូលនិធិ​ពិសេស​ជំនួយ​បច្ចេកទេស​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (TASF) និង ៣០០.០០០ ដុល្លារ​ពី​មូលនិធិ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​បានអនុម័ត​កញ្ចប់​ជំនួយ​ចំនួន ២០​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ខែមេសា ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប​របស់​សមា​ជិ​ក​កំពុងអភិវឌ្ឍន៍​របស់​ខ្លួន​។

​ធនាគារ​នេះ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៦ ដោយមាន​សមាជិក​ចំនួន ៦៨​ប្រទេស ពោលគឺ ៤៩ មកពី​ទ្វីបអាស៊ី ដោយឡែក​ប្រទេស​កម្ពុជា​គឺជា​សមាជិក​របស់ ADB ចាប់តាំងពី​ឆ្នាំ ១៩៦៦​មក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular