Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ថៃ​បាញ...

ប៉ូលិស​ថៃ​បាញ់​ទឹក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ថៃ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​បាញ់​ទឹក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​អ្នក​ប្រឆាំង​តវ៉ា​ដែល​បាន​ព្យាយាម​ទម្លុះ​របាំង​លួស​បន្លា​នៅក្រៅ​សភា​នៅ​ពេល​​សមាជិក​សភា​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​កំពុង​ទាមទារ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែងឡើង​ដោយ​អតីត​របប​សឹក​របស់​ថៃ ។​ពួកគេ​ក៏​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ចេញពី​តំណែង​និង​កែ​ទំរង់​​របប​រាជានិយម​ដើម្បី​ទប់​អំណាច​ស្តេច​ខ្លះ​អោយ​ស្រប​តាម​ព្រះមហាក្សត្រ​អាស្រ័យ​ធម្មនុញ្ញ​។​

​ប៉ូលិស​បាន​ដាក់​របាំង​លួស​បន្លា​នៅក្រៅ​សភា កន្លែង​ដែល​ពួក​រាជានិយម​រាប់រយ​នាក់​បាន​អំពាវនាវ​កុំ​អោយ​សភា​កែប្រែ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​រថយន្ត​ប៉ូលិស​បាញ់​ទឹក​ពណ៌​លើ​កង​សន្តិសុខ​នាំមុខ​របស់​ពួក​អ្នក​ប្រឆាំង​តវ៉ា ដែល​បាន​មកដល់​ជាមួយនឹង​មួក​ការពារ​និង​ម៉ា​ស់មុខ ហើយ​ព្យាយាម​ដក​ដុំ​លួស​បន្លា​ចេញ​។​ពួក​​អ្នក​ប្រឆាំង​តវ៉ា​ក៏​បាន​ចាប់​គ្រវែង​គ្រាប់​បែកផ្សែង​ពណ៌​ទៅកាន់​ប៉ូលិស​វិញ​។​

​គេ​ឃើញ​រថយន្ត​ពេទ្យ​ដឹក​អ្នករងរបួស ហើយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អេរ៉ា​វ៉ាន​ក្រុង​បានកក​បាន​និយាយថា មនុស្ស​៥​នាក់​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដោយសារ​ត្រូវ​ឧស្ម័ន​ហៀរ​ទឹកភ្នែក និង​មួយចំនួនទៀត​​ត្រូវបាន​ព្យាបាល​នៅនឹងកន្លែង​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា «​ប៉ូលិស​ប្រកាស​អោយ​ពួក​តវ៉ា​ប្រឆាំង​ចេញ​ឆ្ងាយ​ពី​ទីនេះ​៥០​ម៉ែត្រ តែ​ពួកគេ​បាន​ព្យាយាម​ទម្លុះរ​បាំង​លួស​បន្លា​ចូល​តំបន់ហាមឃាត់​»​។​

​គេ​ថា ពួក​សមាជិក​សភា​បាន​ពិភាក្សា​អំពី​វិធី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ត្រូវ​បោះឆ្នោត​សំរេច​ក្នុង​សភា​ថា​តើ​ត្រូវ​បង្កើត​គណៈកម្មាធិការ​តាក់តែង​រដ្ឋធម្មនុញ្ញ​មួយ​ឬ​អត់ តែ​ការអុកឡុក​របស់​ពួក​​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នាំ​អោយ​ពួក​សមាជិកសភា​ភិតភ័យ​និង​មាន​ព័ត៌មាន​ខ្លះ​ថា សមាជិក​សភា​ខ្លះ​បាន​ភៀសខ្លួន​ចេញ​តាម​ទ្វារក្រោយ​។​មិនដឹង​ថា​សភា​ថៃ​នឹង​បន្ត​កិច្ចពិភាក្សា​លើ​សំណើ​កែប្រែ​រដ្ឋ​​ធម្មនុញ្ញ​នេះ​ដែរ​ឬ​អត់​នៅ​ថ្ងៃស្អែក​ទី​១៨​វិច្ឆិកា ក្រោយ​ការប្រឈមមុខ​នៅ​ក្រៅ​សភា​នា​ថ្ងៃនេះ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...