Home ព័ត៌មានអន្តរជាតិ សមាជិក​សភា​ថៃ...

សមាជិក​សភា​ថៃ​ភៀសខ្លួន​តាម​ទូក​នៅ​ពេល​បាតុករ​ប្រជែង​វ៉ៃ​គ្នា​នៅ​មុខ​សភា​

ប្រែសម្រួលៈវាសនា/បាងកក៖ ​សមាជិក​សភា​ពីរ​ក្រុម​បាន​ចោល​របស់របរ​ដាក់គ្នា នៅរ​បាំង​ផ្លូវ​ទី​២​ត្រង់​ផ្លូវបំបែក​មួយ​នៅ​ពេល​ប៉ូលិស​មិន​ចូល​អន្តរាគមន៍ តែ​ប៉ូលិស​រាប់ពាន់​នាក់​បាន​ព្យាយាម​ទប់​អោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅក្រោយ​​របាំង​លួស​បន្លា ក្រោយ​បាញ់​ទឹក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​ពួកគេ​។​

​នៅពេល​ចលាចល​នៅ​ខាងក្រៅ ពួក​សមាជិក​សភា​ព្រឹទ្ធសភា​និង​មន្ត្រីសភា​បានចាប់ផ្តើម​ចាកចេញ​ពី​អាគារ​សភា​តាម​ទ្វារក្រោយ​ហើយ​ភៀសខ្លួន​តាម​ទូក​ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ម៉ា​រី​ន​​នៅតាម​ទន្លេ​ចា​វ ប្រា​យ៉ា នៅ​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​ល្ងាច​។​

​សមាជិក​សភា​ដែល​បាន​ភៀសខ្លួន​មាន​ទាំង​មកពី​ក្រុម​កាន់​អំណាច​និង​ក្រុម​ប្រឆាំង​។​

​សារព័ត៌មាន​Khaosod Online បាន​រាយការណ៍​ថា ប៉ូលិស​បាន​ដាក់ពង្រាយ​ឡានទឹក​ច្រើន​នៅ​មាត់​ទ្វារធំ​នៅ​ម៉ោង​៤​កន្លះ​ល្ងាច និង​បាញ់​ទឹក​លាយ​សារធាតុ​គីមី​ដាក់​បាតុករ​ដើម្បី​កុំអោយ​ពួកគេ​ចូល​​ជិត​សភា​មុនដ​កឡាន​ទឹក​ចេញ​នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​។​មានការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល និង​ពួក​ពាក់អាវ​លឿង​ដែល​គេ​ដឹងថា​ជា​ពួក​រាជានិយម​ដែល​បាន​មកជួបជុំ​នៅ​ក្រៅ​សភា​​តាំងពីព្រឹក​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អេ​រ៉េ​វ៉ាន​ក្រុង​បាងកក​បាន​រាយការណ៍​ថា មនុស្ស​៩​នាក់​បាន​រងរបួស និង​ត្រូវបាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

​ពួក​សមាជិកសភា ភៀសខ្លួន​តាម​ទូក​នៅ​ទន្លេ​ចាវ​ប្រា​យ៉ា​កាលពីល​ល្ងាច​ថ្ងៃ​អង្គារ​

​អាគារសភានៅជាប់មាត់ទន្លចាវ ប្រាយ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...