Home ព័ត៌មានជាតិ សន្តិសុខ ផ្ទេរសំណុំរឿង...

ផ្ទេរសំណុំរឿងប៉ុនប៉ងឃាតកម្មលើលោកព្រះរាជអាជ្ញារងខេត្តកំពង់ធំទៅខេត្តសៀមរាបវិញ

ដោយ:ស រិទ្ធ/កំពង់ធំ:លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្ទេរសមត្ថកិច្ចសំណុំរឿងប៉ុនប៉ងឃាត កម្មលើលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ ធំ ដែលមានជនសង្ស័យ ឈ្មោះ ម៉ៅ ប៊ុនធូ ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទៅអយ្យការអមសាលា ដំបូងខេត្តសៀមរាបវិញ ។ នេះបើយោងតាមលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ជម្រាបមកលោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថាការផ្ទេរសំណុំរឿងនេះគឺ ដើម្បីធានាប្រយោជន៍សាធារណៈ និងដំណើរការល្អនៃយុត្តិធម៌តុលាការ និង ដោយអនុវត្តតាមមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ, ក្រសួងយុត្តិធម៌។

យោងតាមពាក្យបណ្តឹងរបស់លោក សាយ វាសនា ព្រះរាជអាជ្ញា រងសាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺ លោកបានប្តឹងឈ្មោះ ម៉ៅ ប៊ុនធូ ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ពីបទ «ប៉ុនប៉ងឃាតកម្ម» ប្រព្រឹត្តនៅចំណុចក្នុងភោជ នីយដ្ឋានជ្រោះពេជ្រចិន្តា ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១៖១៣នាទី យប់ ។

បច្ចុប្បន្ននេះ លោក ម៉ៅ ប៊ុនធូ ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចខេត្តកំ ពង់ធំ ឃាត់ខ្លួន និង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...