Home ព័ត៌មានជាតិ សន្តិសុខ ផ្តន្ទាទោសអតី...

ផ្តន្ទាទោសអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តព្រះសីហនុដាក់ពន្ធនាគារ៧ឆ្នាំ

ដោយ:សរិទ្ធ/ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន១០០លានរៀល និងរឹបអូសដីធ្លីចំនួន ៣កន្លែងដាក់ចូលជាសម្បត្តិរដ្ឋ។ សាលក្រមនេះបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

ជនជាប់ចោទឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ។

សូមរម្លឹកថា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់អតីត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ចំនួន៣បទល្មើស គឺ ១.បទរំលោភអំណាច ២.បទបំពានធនធានធម្មជាតិ និង៣.បទផ្តល់ និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ។

គួរបញ្ជាក់ថា អតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ នាវេលាម៉ោង៥ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២០ ត្រូវបានអង្គភាពប្រឆាំងអំពើ ពុក រលួយ ហៅកាត់ថា (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ ជូនស្ថាប័នអយ្យការ ធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសពុករលួយ ។ ជនសង្ស័យត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ដែលធ្វើឡើងនៅខេត្តព្រះសីហនុ និងបានបញ្ជូនមកកាន់រាជធានីភ្នំពេញតែម្តង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...