Home ព័ត៌មានជាតិ សង្គម ​ត្រូវគោរព​ច្...

​ត្រូវគោរព​ច្បាប់ ភ្លើង​សញ្ញា​ចរាចរណ៍ ជាជាង​គោរព និង​ខ្លាច​ប៉ូលិស​ផាក​!

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: នៅ​ចំណុច​ភ្លើងស្តុប នៅ​ជាយៗ​រាជធានី​ភ្នំពេញ ដូចជា ភ្លើងស្តុប​ទួល​ពង្រ​តាមផ្លូវ​វេ​ង​ស្រេង ភ្លើងស្តុប​កប់​ស្រូវ​,​មហាវិថី​ឈ្នះ​ឈ្នះ​កែង​មហាវិថី​ហាណូយ​ជាដើម​គឺ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ឡាន​មួយចំនួន​ហាក់​មិនសូវ​គោរព​ច្បាប់ និង​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​ភ្លើងស្តុប​ប៉ុន្មាន​ឡើយ​។ ទោះបីជា​ភ្លើង​ក្រហម ក៏​នៅតែមាន​អ្នកបើកបរ​ខ្លះ​បំពាន មិន​ឈប់​ឡើយ​។​

​អ្នកបើកបរ​ប្រភេទ​នេះ ដល់​ចំណុច​ភ្លើងស្តុប ចាប់ផ្តើម​មើល​ឆ្វេង​មើល​ស្តាំ ហើយ​បើ​មិនមាន​ប៉ូលិស​ចរាចរណ៍ នៅ​ប្រចាំការ​ទេ អ្នកបើកបរ​ល្មើសច្បាប់​មួយចំនួន​នេះ នឹង​មួល​ហ្គែ​ម៉ូតូ និង​ជាន់​ហ្គែ​ឡាន បន្ថែម​ល្បឿន ឆ្លងផ្លូវ ទាំង​ភ្លើងស្តុប​ក្រហម តែម្តង​។ ​ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ រៀងរាល់​ព្រឹក មាន​ក្រុមប៉ូលិស ចេញ​ប្រតិបត្តិការ ចាប់​ផាកពិន័យ នៅ​ចំណុច​ភ្លើងស្តុប​ទួល​ពង្រ លើផ្លូវ​វេ​ង​ស្រេង ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ជាពិសេស​ស្ទាក់ចាប់​អ្នក​ល្មើសច្បាប់ ដែល​មិន​គោរព​ភ្លើងស្តុប​។ ភាគច្រើន អ្នកបើកបរ​ល្មើសច្បាប់ មកពី​ផ្លូវ​ទួល​ពង្រ ដែល​ចំណាំតែ​មិន​ឈប់​ភ្លើងស្តុប​ពណ៌​ក្រហម គឺ​ត្រូវ​ប៉ូលិស​ចាប់​ផាក​ទាំង​ព្រឹក​តែម្តង​។​

​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ បាន​កំណត់ថា អ្នកបើកបរ ដែល​មិន​គោរព​ភ្លើង និង​មិន​គោរព​ផ្លាកសញ្ញា​ចរាចរណ៍ ត្រូវ​ផាកពិន័យ ១០​ម៉ឺន​រៀល ចំពោះ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន​។ ចំណែក​ឡាន​ធុន​ស្រាល ( ឡានតូច ) ត្រូវ​ផាក ១៥​ម៉ឺន​រៀល ហើយ​ឡានធំ ដែល​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ផ្លាកសញ្ញា​ចរាចរណ៍ ត្រូវ​ផាកពិន័យ ៣០​ម៉ឺន​រៀល​។​

​ក្រៅពី​ត្រូវ​បង់លុយ​ហើយ អ្នកបើកបរ ដែល​មិន​គោរព​ច្បាប់ គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​នេះ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ខាត​ពេល​នៅពេល​ប៉ូលិស​ចាប់​ផាកពិន័យ ហើយ​ជាងនេះទៅទៀត គឺ​ខុស​ខាង​សីលធម៌​ធ្ងន់ធ្ងរ និង​ជា​គំរូ​មិនល្អ​ក្នុងសង្គម​ថែមទៀត​ផង​។​

​របាយការណ៍​ប៉ូលិស​ចរាចរណ៍ បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ១៤​លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ និង​របួស ២៧​នាក់​។ គ្រោះថ្នាក់​ច្រើនជាងគេ គឺ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។

​ដូច្នេះ​គ្រាន់តែ​គោរព​ច្បាប់ និង​ឈប់​នៅ​ភ្លើងស្តុប​ពណ៌​ក្រហម តែ​យ៉ាងយូរ ៦០ ទៅ ៩០​វិនាទី ដូចជា​មិន​ខាត​ពេល​ប៉ុន្មាន​ទេ​។ តែបើ​អ្នកបើកបរ បំពាន​ច្បាប់ និង​ឈប់ នៅពេល​ភ្លើងស្តុប​ពណ៌​ក្រហម ហើយ​ត្រូវគេ​បុក ឬ​បុក​គេ បណ្តា​ឲ្យ​ខូច​ម៉ូតូ ឡាន ត្រូវ​ជួសជុល​ផង និង​ត្រូវ​សង​គេ​ផង ហើយ​បើ​ធ្ងន់ធ្ងរ រហូតដល់​របួស បាក់ជើង ឬក៏​អាច​ដល់​ស្លាប់ តើ​ការប្រមាថ​មួយពេល​នេះ នឹងត្រូវ​ខាតបង់​បែបណា​?៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...