២០១​ថ្ងៃ : មនុស្ស ៨៣៦​នាក់​ស្លាប់ និង​របួស ២៥១៧​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២០១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៦៥៩​លើក ស្លាប់​មនុស្ស​ចំនួន ៨៣៦​នាក់ របួស​ចំនួន ២៥១៧​នាក់ ក្នុងនោះ​របួសធ្ងន់ ១៥២១​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១០​លើក ស្លាប់ ៦​នាក់ របួស ៧​នាក់ ក្នុងនោះ​របួសធ្ងន់ ៤​នាក់ និង​ស្រាល ៣​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២០១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២១៦៨២៨​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៦០១៨៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៦៦៤៣​គ្រឿង​។
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញ​ប្រជុំ​ត្រៀម​សម...

​ដោយៈ​សុផល​/​ភ្នំពេញ​: លោ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...