ដោយ:សរិទ្ធ/ភ្នំពេញ:នៅល្ងាចថ្ងៃទូ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោករស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ករណីចេញសែកស្អុយ។ ស្ត្រីនេះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៣ និង៤៥ នាទី រសៀលនៅចំណុចទីលានចាក់សំរាមចាស់ ផ្លូវបេតុង ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចៅ ទូច ហៅ ម៉ៅ ភេទ ស្រី អាយុ៤៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៣B ផ្លូវBT៨៥ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរនៅផ្ទះត្រូវចោទប្រកាន់ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភះ ឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែ មករា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១១៦៦«ខ»ដ.ច.ន ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក រស់ សាម៉ឺឌីចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ៕