ដោយះសរិទ្ធ/ភ្នំពេញ:ប្រុសស្រី៤នាក់ បានធ្វើសកម្មភាព កាច់កលួចម៉ូតូមួយគ្រឿង បានសម្រេច កាលពីវេលាម៉ោង រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកានៅផ្ទះជួល ក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ម៉ូតូឈ្មោះ ហ៊ុន សុគា ភេទប្រុស អាយុ២២ឆ្នាំ ជាជាងភ្លើង មានស្រុកកំណើត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ម៉ូតូដែលចោលួចម៉ាកហុងដាហ្សូមម័រ អិច ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ កំពង់ស្ពឺ1L-1208 ។
តាមសកម្មភាពថតបានតាមរយៈកាំមេរាសុវត្ថិភាព បានឱ្យឃើញ ជនសង្ស័យមានគ្នីគ្នា៤នាក់( ប្រុស២ស្រី២) បានធ្វើសកម្មភាព រយៈពេលប្រហែល២០នាទី លួចកាច់កម៉ូតូ របស់ជនរងគ្រោះ រួចនាំគ្នាឡើងជិះម៉ូតូទាំង ៤នាក់ ចាកចេញ ។ ពេលនោះជនរងគ្រោះ បានលឺសំឡេងម៉ូតូដែរ តែចុះមកតាមមិនទាន់ ។
ជនរងគ្រោះ បានទៅដាក់បណ្ដឹងនៅនគរបាលប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចជួយរក៕