Home ព័ត៌មានជាតិ សង្គម មាន​ករណី​វិជ្...

មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-19 ថ្មី​ចំនួន​1​នាក់​និង​មិនមាន​ករណី​ជាសះស្បើយ​

​ដោយ​:​វិវឌ្ឍន៍​/​ភ្នំពេញ​: យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ម៉ោង​7​ព្រឹក​ថ្ងៃទី​18 ខែវិច្ឆិកា ឆ្នាំ​2020 នេះ​ទាក់ទិន​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-19 នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា​មាន​ករណី​វិជ្ជមាន​ថ្មី​ចំនួន​1​នាក់ និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។​

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-19 ថ្មី​ចំនួន​1​នាក់​គឺជា​ស្ត្រីជន​ជាតិខ្មែរ​អាយ​49​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹង​កេងកង​3 ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន ធ្វើដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​ប្រទេស​កម្ពុជា​ថ្ងៃទី​16 ខែវិច្ឆិកា ឆ្នាំ​2020​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ ដែល​ផ្ដល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុសកូ​វីដ​-19 ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​រាជធានី​ភ្នំពេញ​។​

​សូម​កត់សម្គាល់ថា​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​សរុប​មាន​124​នាក់ ដែល​នៅក្នុង​ចំនួន​នេះ​មាន​បុគ្គល​ខាងលើ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន​123​នាក់​ដែលមាន​លទ្ធផល​តេស្ត​អ្វី​ជាមាន​វីរុស​កូ​វីដ​-19 នោះ​ត្រូវ​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​11​ថ្ងៃ​នៅ​វិទ្យាល័យ​បុរី​100​ខ្នង​ចំនួន​18​នាក់​, សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​មួយ​នាក់​, សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​3​នាក់​, សណ្ឋាគារ​មួយ​ផ្សេងទៀត​ក្នុង​រាជធានី​កណ្ដុរ​6​នាក់​, សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ចំនួន​91​នាក់ និង​ស្ថានទូត​ជប៉ុន​ចំនួន​1​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...

​សម្តេច​តេ​ជោ ហ៊ុន សែន សម...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ចាប់ឆ្នោត​លេខ​ឡូ​តិ៍​ក្បា...

ដោយៈ ទេព មង្គល / កោះកុងៈ ...