Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការប្រមូល​ផល​...

ការប្រមូល​ផល​ដំឡូង​មី ឆ្នាំនេះ មានការ​ថយចុះ នៅពេល​តម្លៃ កើនឡើង​

ដោយៈ ពៅ​និមល / ភ្នំពេញៈ លោក​ប្រធាន​មន្ទីរ​ខេត្ត ចំនួន​ពីរ បានលើកឡើង ស្រដៀង​គ្នា​ថា ខណៈពេល​រដូវ ប្រមូល​ផល​ដំឡូង​មី បាន​ឈាន​មកដល់ ជាការ​កត់សម្គាល់ តម្លៃ​ដំឡូង​មី​ឆ្នាំនេះ ឃើញ​កើនឡើង​បន្តិច ប៉ុន្តែ​ការប្រមូល​ផល មានការ​ថយចុះ​មកវិញ ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​ប្រាប់​រស្មី​កម្ពុជា​ថាៈ ចំពោះ​ទីផ្សារ​ដំឡូង​មី ក្នុង​ខេត្ត​ប៉ៃលិន ឆ្នាំនេះ មាន​ភាពល្អ​ជាង​ឆ្នាំមុន ដោយ​តម្លៃ នៅពេលនេះ សម្រាប់​ដំឡូង​មី​ស្រស់ មានតម្លៃ ២ បាត ស្មើនឹង​ប្រមាណ ២៦០ រៀល ក្នុង​មួយ​គីឡូក្រាម និង​ដំឡូង​ស្ងួត (​ក្រៀម​) មានតម្លៃ ៦ ទៅ ៧ បាត ឬ​ស្មើនឹង​ប្រមាណ ៧៨០ ទៅ ៩១០ រៀល​។ ធៀប​នឹង​ឆ្នាំ​កន្លងទៅ ដំឡូង​មី​ស្រស់ មានតម្លៃ​តែ ១ ទៅ ១ កន្លះ​បាត ឬ​ស្មើនឹង​ជាង ១០០ រៀល​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថាៈ “​ខាង​ទីផ្សារ មាន​តម្រូវការ បាន​គេ​ហ៊ាន​ទិញ ក្នុងតម្លៃ​ថ្លៃ ដល់ពេល​តម្លៃ កាលពីមុន តម្លៃ​ទាប មួយ​គីឡូ ១,៥ ទៅ ១,៦ បាត ឥឡូវនេះ ២ បាត​។ យើង​គិត​សរុប ក្នុង​មួយឆ្នាំ ប្រមូលបាន​ប្រមាណ ១ លាន​តោន រដូវ​នេះ យើង​ដាំ​ប្រមាណ​ជា​ជិត ៤ ម៉ឺន​ហិកតា​។ បញ្ហា ដំឡូង​មី គ្រាន់​ថា តម្លៃ​វា​ងើប​គួរសម​ហើយ ការដាំដុះ​របស់ ប្រជា​ពល​ដ្ឋ គាត់​នៅតែ​ដាំដំឡូង​មី ដដែល វា​ហានិភ័យ​តិចតួច ប៉ុន្តែ​ឆ្នាំនេះ ដោយសារ​មានទឹក​ជន់​លិច ខូច​មួយចំនួន​។​

​ដោយឡែក លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបាត់ដំបង បានលើកឡើង​ថាៈ ដំឡូង​មី ក្នុង​ខេត្តបាត់ដំបង ប្រហែល ៨០ ភាគរយ ត្រូវបាន​ឈ្មួញ ប្រមូល​ទិញយក​ទៅ ប្រទេស​ថៃ ដោយ​តម្លៃ​បច្ចុប្បន្ន សម្រាប់​ដំឡូង​មី​ស្រស់ ថ្លៃ ២៨០ រៀល ក្នុង​មួយ​គីឡូ​ដំឡូង ក្រៀម ថ្លៃ ៨៧០ រៀល ក្នុង​មួយ​គីឡូក្រាម​។​

​លោក​បានឱ្យដឹង​ទៀតថាៈ ដោយសារ​ឆ្នាំនេះ កម្ពុជា ជួប​គ្រោះទឹកជំនន់ បានធ្វើឱ្យ​ផ្ទៃដី​ដំឡូង​មី រង​ការខូចខាត ប្រមាណ ៣៥ ទៅ ៤០ ភាគរយ នៃ​ផ្ទៃ​សរុប​។ លោក​បាន​បន្តថាៈ ការប្រមូល​ផល ក្នុង​ខេត្តបាត់ដំបង មួយឆ្នាំៗ បើ​គិត​មើល ដូច​ឆ្នាំ​២០១៩ ទទួលបាន​ជាង ២ លាន​តោន ហើយ​សម្រាប់​ឆ្នាំ​២០២០ នេះ ដោយសារ​រងគ្រោះ​នូវ ផលប៉ះពាល់ ដោយសារ​ទឹកជំនន់​។​

​យោងតាម​ស្ថិតិ​ផ្ទៃដី នៃ​ដំណាំ​ដំឡូង​មី​សរុប ទាំង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​មាន​ទំហំ ប្រមាណ ១៥៤,៦៥៣ ហិកតា ក្នុងនោះ​បរិមាណ​ផល មាន​ចំនួន​ប្រមាណ​ជាង ៣ លាន​តោន​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...

ត្រាំ​ថាបៃ​ដិន​អាច​ចូលសេត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...