Home ហោរាសាស្ត្រ ថ្ងៃទី​១៨ ខែវ...

ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហេតុនេះ​ផ្តល់ផល​ល្អ​ដល់​លោកអ្នក​ក្នុងការសម្រេចចិត្ត​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន​ឬ​សូម្បីតែ​ផ្លាស់ប្តូរ​ការងារអ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកបជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ស្រស់ស្រាយ​ប្រពៃ​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅពេល​ឆ្លង​ចូល​ខែធ្នូ​ដួង​រាសី​ឡើង​ខ្ពស់​ហើយ​ធ្វើ​អ្វីៗ​ក៏​ល្អប្រសើរ​ជាង​ខែវិច្ឆិកា​នេះ ផងដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដូច​ថ្ងៃ​ម្សិល​ម៉ិ​ញ​ទេ ហេតុនេះ​ផ្តល់​ផល​ល្អ​ទាំង​ការធ្វើ​ជំនួញ​តូចធំ​និង​ការប្រកប​ការងារ​តូចធំ​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បញ្ជាក់ថា​លោកអ្នក​កើត​ឆ្នាំ​គោ​ក្នុង​ខែវិច្ឆិកា​នេះ ដួង​រាសី​ខែ​មាន​កម្រិត​ត្រឹម​ល្អជា​មធ្យម ប៉ុន្តែ​ឆ្លង​ដល់​ខែធ្នូ​ដួង​រាសី​ឡើង​ខ្ពស់ត្រដែត​វិញ​ហើយ​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំ​ខ្លា​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ចូរ​ប្រយ័ត្ន​ការសម្រេច ចិត្ត​អ្វីមួយ​ខុស​នាំ​ជួប​ការលំបាក​នាពេល​ក្រោយ​វិញ​។​អ្នក​កើត​ឆ្នាំ​ខ្លា​នៅ​ខែក្រោយ​ដែលជា​ខែធ្នូ តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បញ្ជាក់ថា​ដួង​រាសី​ខែ​ស្ថិតនៅក្នុង​កម្រិត​ល្អជា​មធ្យម​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង​ឯការ​ថយក្រោយ​វិញ​នោះ ក៏​ខ្លាំង​ដែរ​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

ឆ្នាំរោង
​រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំរោង​នៅថ្ងៃនេះ​ដួង​រាសី​ក្រឡាប់ចាក់​បាន​ធ្លាក់​ស្រុតចុះ​ហេតុនេះ ទោះ​ធ្វើ​អ្វី​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ឈានចូល​មក​កើត​។ ក្រៅពីនេះ ការសម្រេចចិត្ត​ឬ​ធ្វើ​អ្វីមួយ​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ឈឺក្បាល​ច្រើន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ច្រើនជាង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​នាំ​ភាព​ទុក្ខសោក​មកវិញ​។​

រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ថែមទៀត​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក អ្នកចាត់ចែង​ការងារ​ចាស់​ថ្មី​ឱ្យ​ឆាប់​បាន​ចប់​ពីព្រោះថា​នឹង​ជួយ​ឱ្យ​លទ្ធផល​មក​អង្គុយ​សប្បាយចិត្ត​នាពេល​ក្រោយ​វិញ​។​លោកអ្នក​កើត​ឆ្នាំម្សាញ់​ទាំង​ស្ត្រី បុរស នៅសល់តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ឆ្លង​ផុត​ខែវិច្ឆិកា ហើយ​ឈានចូល​ខែធ្នូ​ដំណើរ​ជីវិត​នឹង​ល្អប្រសើរ​ជាង​នេះ​មួយកម្រិត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ជួញ​ឆ្ងាយ​ជិត​តែង​ផ្តល់​ជា​ផល​កម្រៃ​គ្រាន់​ដោះស្រាយ​ជីវភាព​ផងដែរ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​សេះ​នៅថ្ងៃនេះ​ការសម្រេចចិត្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​ខុស​នោះ​នាំ​ជួប​ផល​លំបាក​នាពេល​ក្រោយ​វិញ​ណាស់​។​ចំពោះ​ការរស់នៅ​បើ​លោក​អ្នកធ្វើ​អ្វីមួយ​ហើយ​ជួប​បញ្ហា​កុំ​គប្បី​កង្វល់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ​វិញ​នោះ ក៏​ខ្លាំង​ដែរ​៕

ឆ្នាំមមែ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី ក៏​តែង​ផ្តល់​ផល​មិនល្អ​ដូច​ការ​គិតទុក​ទេ​ឯ​បញ្ហា​ខ្លះ​អាច​ជួប​នូវ​រឿង​រាវ​ហួស​ពី​ការ​ស្មាន​ទុក​ផង​។ អ្នក​កើត​ឆ្នាំ​ពពែ​នៅ​ខែវិច្ឆិកា​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​ឆ្លង​ដល់ ខែធ្នូ ដួង​រាសី​ខែ​ស្រុតចុះ​ធ្វើឱ្យ​អ្វីៗ​នឹង​ជួប​ផល​លំបាក​ជាង​នេះ ។ ដោយឡែក​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ដ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​បែប​ស៊ីសាច់ហុតឈាម​គ្នា​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​ក្នុង ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី ក៏​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នា​ច្រើនជាង​សព្វមួយដង​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពល្អ​ប្រពៃ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក ប្រកបការងារ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​គាំទ្រ​ជានិច្ច​។​ក្រៅពីនេះ​បើ​លោកអ្នក​ជា​បាវ បម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់ លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្លោះ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំច​ដួង​រាសី​ក្រឡាប់ចាក់​ប្រែ​មក​ល្អប្រសើរ​ហេតុនេះ រាល់​កិច្ចការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ទាំង​កិច្ចការ​តូចធំ​ឡើយ​ពីព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ត្រូវ​រាប់​រង​ណាស់​។​លោកអ្នក​បើ​មានការ​បំពេញការងារ​ក៏ត្រូវ​ប្រយ័ត្ន​សត្រូវ​នៅ​ពី​ទី​ចម្ងាយ​ឬ​ជិត​ផង​ពីព្រោះថា​គេ​ងាយ​បង្ក​ព្យុះភ្លៀង​មកឱ្យ​ណាស់​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តច្រើន​ហើយ​ពិសេស​បើ​យក​អារម្មណ៍​មោហៈ​ទោសៈ​ដាក់ខ្លួន​ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...