Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោន...

សម្តេច​តេ​ជោនាយករដ្ឋមន្រ្តីអបអរសាទរ​លោកស្រី អោ​ង សាន ស៊ូ​ជី ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​បាន បាន​ផ្ញើ​សារ​អបអរសាទរ​លោកស្រី អោ​ង សាន ស៊ូ​ជី ចំពោះ​ការទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​សកល នៅ​មី​យ៉ាន់​ម៉ា​។
​សារលិខិត​បានសរសេរថា “​តាងនាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម សំដែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកជំទាវ ដែល​បាន​ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ (NLD) ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​សាជាថ្មី ក្នុងការ​បោះឆ្នោត​សកល នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងមកនេះ​”​។​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​បានបង្ហាញ​នូវ​ទំនុកចិត្ត​និង​ការគាំទ្រ​យ៉ាង​លើសលប់​ចំពោះ​ការដឹកនាំ​របស់លោក​ស្រី អោ​ង សាន ស៊ូ​ជី និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស NLD​។​

​សម្តេច​បន្តថា​ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់លោក​ស្រី​,​មី​យ៉ាន់​ម៉ា​សម្រេចបាន​នូវ​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុងការ​អភិវឌ្ឍ​ជាតិ​។​សម្តេច មាន​ជំនឿ​ជឿជាក់ថា ជាមួយ​អាណត្តិ​ថ្មី​របស់​គណបក្ស NLD មី​យ៉ាន់​ម៉ា​នឹង​បន្ត​លើកកម្ពស់​គុណ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សន្តិភាព ប្រកបដោយ​បរិ​យា​ប័ន្ន និង​រឹងមាំ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​ប្រទេស​។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោកស្រី អោ​ង សាន ស៊ូ​ជី ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ដ៏​ល្អ​ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​យើង​ទាំងពីរ និង​សហគមន៍​អាស៊ាន ទាំងមូល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...