Home ព័ត៌មានជាតិ សន្តិសុខ នារី​ម្នាក់​ជ...

នារី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​

​ដោយ​:​ស​រិ​ទ្ធ​/​កណ្តាល​:នារី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ពេល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​ឡាន​មួយគ្រឿង​បុក​។ រីឯ​ម្ចាស់​ឡាន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​១១០​កែង​ផ្លូវជាតិ​លេខ​២១ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ​បញ្ជាក់ថា ម្ចាស់​ឡាន​ឈ្មោះ តាំង ស៊ី​គុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​នារី​រងគ្រោះ​ដល់​ជីវិត​មានឈ្មោះ នី ភេទ​ស្រី អាយុ​ប្រហែល​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្រុង​តាខ្មៅ បាន​ស្លាប់ ជិ​ហ​ញ​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA ZOOMER-X ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FZ-4991 មិន​ពាក់មួក​សុវត្ថិភាព បាន​បើក​ម៉ូតូ​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​TOYOTA HIGHLANDER ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR-9582 អ្នកបើកបរ​រថយន្ត​ឈ្មោះ​តាំង ស៊ី​គុយ ដោយ​រថយន្ត​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...