Home ព័ត៌មានអន្តរជាតិ យ៉ាងហោចណាស់​៤...

យ៉ាងហោចណាស់​៤១​នាក់​រងរបួស​ក្នុង​ការតវ៉ា​ប្រឆាំង​នៅ​បាងកក​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​មនុស្ស​យ៉ាង​តិច​៤១​នាក់​បាន​រងរបួស​នៅក្នុង​ការតវ៉ា​ប្រឆាំង​នៅ​ក្រុង​បាងកក​កាលពី​ល្ងាច​និង​យប់​ថ្ងៃ​អង្គារ រួមមាន​៥​នាក់​រងរបួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង នេះ​បើ​តាម​​សេចក្តីរាយការណ៍​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​របស់ក្រុង​។​

​ព័ត៌មាន​លម្អិត​អំពី​ការរង​របួស​នេះ​នៅ​មិនទាន់​ច្បាស់ តែ​របាយការណ៍​មុននេះ​ថា​១២​នាក់​របួស​ដោយ​រង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដែល​បាញ់​ដោយ​ប៉ូលិ​។​គេ​ក៏​មិនដឹងថា​តើ​នរណា​បាញ់ ឬ​ពួក​គេ​របួស​ដោយ​​របៀប​ណា​ដែរ​។​

​ក្រៅពី​ការប្រឈមមុខ​រវាង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​និង​ប៉ូលិស ក៏​មាន​ការ​វាយតប់​និង​គប់​របស់​របប​ដាក់​គ្នា​រវាង​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​ពួក​រាជានិយម​នៅ​ក្រៅ​សភា​ថៃ​កាលពី​ថ្ងៃ​អង្គា​​រ​។​

​វា​ជា​ការប្រឆាំង​តវ៉ា​ដ៏​ហិង្សា​បំផុត​ចាប់តាំងពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ខែ​កក្កដា ដោយ​ទាមទារ​អោយ​លោកនាយក​រដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​ទប់​អំណាច​ស្តេច​៕  

​ទិដ្ឋភាព​ប្រឈម​មុខ​រវាង​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​ប៉ូលិស​នៅ​ក្រៅ​សភា​ក្នុង​ក្រុង​បាងកក​កាលពី​ល្ងាច​ថ្ងៃ​១៧​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...