ការសិក្សា ៖ ទឹក​ខ្ពុរមាត់​អាច​សម្លាប់​វីរុស​កូរ៉ូ​ណា​ក្នុងយៈ​ពេលតែ​៣០ វិនាទី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អង់គ្លេស ៖ ការសិក្សា​តាម​បែប​វិទ្យាសាស្ត្រ​បាន​រកឃើញថា ទឹក​ខ្ពុរមាត់​អាច​សម្លាប់​កូវី​ដ​១៩​ក្នុង​រយៈពេល​៣០ វិនាទី​នៃ​ការប៉ះពាល់​នឹង​វីរុស​នេះ​នៅក្នុង​មន្ទីរពិសោធន៍​។ នេះ​យោង​តាម​វេបសាយ Sky News សរសេរ​នៅ​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា​នេះ​។​

​ការរកឃើញ​បឋម​ទាំងនេះ ដែល​មិន​ទាន់​ពិនិត្យ​ឡើងវិញ​ដោយ​អ្នកស្រាវជ្រាវ​គ្នាឯង បាន​កើត​ឡើង​មុន​ការសាកល្បង​ព្យាបាល​មួយ​ដែល​ស៊ើបអង្កេត​មើលថា​តើ​ការប្រើ​ទឹក​ខ្ពុរមាត់​ទៀងទាត់​អាច​​បន្ថយ​កម្រិត​នៃ​វីរុស​កូរ៉ូ​ណាក្នុង​ទឹក​មាត់របស់​អ្នកជំងឺ​បាន​ឬ​អត់​។​

​ការស្រាវជ្រាវ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ខា​ឌី​ហ្វ បាន​រកឃើញថា ទឹក​ខ្ពុរមាត់ ដែល​ផ្ទុក​ធាតុ​ផ្សំ​ឈ្មោះ Cetypyridinium Chloride (CPC) ក្នុង​កម្រិត ០,០៧ ភាគរយ បានបង្ហាញ “​សញ្ញា​វិជ្ជមាន​” នៃ​ការកាត់បន្ថយ​ជំងឺ​កូវី​ដ​១៩​។​

​ការរកឃើញ​ទាំងនេះ​គាំទ្រ​ដល់​ការសិក្សា​មួយ​ផ្សេង​ទៀត​ដែល​បាន​បោះពុម្ភផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​កំណត់​ថា ការប្រើប្រាស់​ទឹក​ខ្ពុរមាត់​ដែល​ផ្ទុក CPC​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​​បរិមាណ​វីរុស​កូរ៉ូណា​។​

​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​តេស្ត​នៅក្នុង​មន្ទីរពិសោធន៍ ដោយ​ធ្វើ​ត្រាប់​តាម​លក្ខខណ្ឌ​នៃ​ការឆ្លង​មេរោគ​តាម​ច្រមុះ​និង​បំពង់ក​របស់​មនុស្ស ដោយ​ប្រើ​ទឹក​ខ្ពុរមាត់​មក​សម្លាប់​មេរោគ​រួម​មាន​ទឹក​ខ្ពុរមាត់​ម៉ាក​ដូច​​ជា Dentyl ។​

​ការសាកល្បង​ព្យាបាល​រយៈពេល ១២ សប្តាហ៍​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វែល ឥឡូវ​នេះ​នឹង​ជួយ​កំណត់​ពី​ប្រសិទ្ធភាព​នៃ​ទឹក​ខ្ពុរមាត់​ក្នុង​ការកាត់បន្ថយ​បរិមាណ​វីរុស​កូរ៉ូណា​នៅក្នុង​ទឹក​មាត់របស់​អ្នកជំងឺ​។​

​ទឹក​ខ្ពុរមាត់ Dentyl គឺជា​យីហោ​ទឹក​ខ្ពុរមាត់​តែមួយ​គត់​នៅ​ចក្រភព​អង់គ្លេស​ដែល​ត្រូវបាន​ប្រើ​ក្នុង​ការសាកល្បង​ហើយ​ការស្រាវជ្រាវ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ដើមឆ្នាំ ២០២១ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...